ព្រះត្រៃបិដក ភាគ ២១
[៥២] ការស្វែងរកមិនប្រសើរ ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ខ្លួនឯងមានជាតិជាធម្មតា ស្វែងរករបស់មានជាតិជាធម្មតាថែមទៀត ខ្លួនឯងមានជរាជាធម្មតា ស្វែងរករបស់មានជរាជាធម្មតាថែមទៀត ខ្លួនឯងមានព្យាធិជាធម្មតា ស្វែងរករបស់មានព្យាធិជាធម្មតាថែមទៀត ខ្លួនឯងមានមរណៈជាធម្មតា ស្វែងរករបស់មានមរណៈជាធម្មតាថែមទៀត ខ្លួនឯងមានសេចក្តីសោកជាធម្មតា ស្វែងរករបស់មានសេចក្តីសោក ជាធម្មតាថែមទៀត ខ្លួនឯងមានសេចក្តីសៅហ្មងជាធម្មតា ស្វែងរករបស់មានសេចក្តីសៅហ្មងជាធម្មតាថែមទៀត។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ថាអ្វីដែលមានជាតិជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរថា បុត្រភរិយា មានជាតិជាធម្មតា ទាសីទាសៈ មានជាតិជាធម្មតា ពពែចៀម មានជាតិជាធម្មតា មាន់ជ្រូក មានជាតិជាធម្មតា ដំរីគោសេះ លាឈ្មោល និងញី មានជាតិជាធម្មតា មាសប្រាក់ មានជាតិជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ ជាតិធម៌ទាំងនោះឯង ជាឧបធិ (កិលេស) បុគ្គលនេះ មានចិត្តងោកជ្រប់ លង់ស៊ុងទៅក្នុងឧបធិ (កិលេស) ទាំងនុ៎ះ ឈ្មោះថាខ្លួនឯងមានជាតិជាធម្មតា ស្វែងរករបស់មានជាតិជាធម្មតាថែមទៀត។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ថាអ្វី ដែលមានជរា
ID: 636822544500630530
ទៅកាន់ទំព័រ៖