ព្រះត្រៃបិដក ភាគ ២១

ដឹង​ច្បាស់​នូវ​ទោស​ក្នុង​សង្កិលេស​ធម៌​ ​ហើយ​គប្បី​ស្វែងរក​ព្រះនិព្វាន​ ​ដែល​ឥតមាន​សង្កិលេស​ធម៌​ ​ឥតមាន​គុណជាត​ដទៃ​ស្មើ​ ​ជាទី​ក្សេម​ចាក​យោ​គៈ​វិញ​។​
 [​៥៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះ​សម័យ​តមក​ ​តថាគត​នោះ​ឯង​ ​នៅក្មេង​ ​មាន​សក់ខ្មៅ​ស្និទ្ធ​ល្អ​ ​កំពុង​ប្រកបដោយ​បឋមវ័យ​ដ៏​ចម្រើន​ ​កាលដែល​មាតាបិតា​មិន​ចង់​ ​(​ឲ្យ​ចេញ​បួស​)​ ​មាន​ព្រះ​ភក្ត្រ​ទទឹកជោក​ដោយ​ទឹកព្រះនេត្រ​ ​កំពុង​ទ្រង់ព្រះ​កន្សែង​ ​(​តថាគត​)​ ​ក៏​កោរសក់​ ​ពុកមាត់​ ​ពុកចង្កា​ ​ស្លៀកដណ្តប់​សំពត់​កា​សាយៈ​ ​ចេញ​ចាក​គេហដ្ឋាន​ទៅកាន់​ផ្នួស​ ​លុះ​តថាគត​នោះ​ ​បួស​យ៉ាងនេះ​ហើយ​ ​ក៏​ស្វែងរក​ ​កឹ​កុសល​ ​(​សេចក្តី​ពិត​ ​ថា​អ្វី​ជាកុសល​)​ ​កាល​ស្វែងរក​នូវ​សន្តិវរបទ​ ​គឺ​ព្រះនិព្វាន​ ​ដែល​ជា​គុណជាត​ ​ដ៏​ប្រសើរ​ ​ក៏បាន​ចូល​ទៅ​រក​អាឡារតាបស​ ​កាលាម​គោត្រ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​និយាយ​នឹង​អាឡារតាបស​ ​កាលាម​គោត្រ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​កាល​មៈ​ ​ខ្ញុំ​ចង់​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ក្នុង​ធម្មវិន័យ​នេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​តថាគត​ ​និយាយ​យ៉ាងនេះ​ហើយ​ ​អាឡារតាបស​ ​កាលាម​គោត្រ​ ​ក៏បាន​និយាយ​ ​នឹង​តថាគត​យ៉ាងនេះ​ថា​ ​អ្នកមាន​អាយុ​ ​ចូរ​នៅ​ចុះ​ ​នេះ​ធម៌​ ​ប្រាកដ​ដូចជា​អ្នក​ត្រូវការ​នោះ​ ​ជា​ធម៌​សម្រាប់​វិញ្ញូ​ជន​ ​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​លទ្ធិ​អាចារ្យ​ ​ដោយ​ប្រាជ្ញា​ ​របស់​ខ្លួន​ ​ពុំ​យូរ​ឡើយ​ ​ក៏​នឹង​បានសម្រេច​។​
ថយ | ទំព័រទី ១៣៥ | បន្ទាប់
ID: 636822546301743547
ទៅកាន់ទំព័រ៖