ព្រះត្រៃបិដក ភាគ ២១
ចូរអ្នកនៅគ្រប់គ្រងគណៈនេះចុះ។ ម្នាលភិក្ខុទាំងឡាយ ឧទ្ទករាមបុត្រ ជាសព្រហ្មចារី របស់តថាគត តាំងតថាគត ក្នុងទីជាអាចារ្យ ទាំងបូជាតថាគត ដោយការបូជា ដ៏លើសលប់ ដោយហេតុនេះឯង។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ធម៌ គឺសមាបត្តិទាំង៨នេះ មិនប្រព្រឹត្តទៅ ដើម្បីនឿយណាយ ចាកកិលេសវដ្តៈ មិនប្រព្រឹត្តទៅ ដើម្បីប្រាសចាកតម្រេក មិនប្រព្រឹត្តទៅ ដើម្បីរំលត់ នូវរាគាទិក្កិលេស មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីស្ងប់រម្ងាប់ មិនប្រព្រឹត្តទៅ ដើម្បីដឹង ដោយក្រៃលែង មិនប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីរំលត់ទុក្ខទេ ប្រព្រឹត្តទៅ បានត្រឹមតែចូលទៅកើតក្នុងនេវសញ្ញានាសញ្ញាយតនភពប៉ុណ្ណោះឯង។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះឯង ក៏មិនឱបក្រសោបធម៌នោះឡើយ នឿយណាយ ហើយដោះចេញអំពីធម៌នោះ។
[៥៧] ម្នាលភិក្ខុទាំងឡាយ តថាគតនោះឯង ជាអ្នកស្វែងរកកឹកុសល កំពុងស្វែងរកសន្តិវរបទ ក៏បានត្រាច់ទៅកាន់ចារិក ក្នុងដែនមគធៈ តាមលំដាប់លំដោយ សំដៅទៅរកឧរុវេលា
(១) សេនានិគម
(២) ។
(១) ឧរុ ប្រែថា ខ្សាច់ វេលា ប្រែថា គំនរ ឬផ្នូក រួមគ្នាថា គំនរខ្សាច់។ (២) និគម ជាទីនៅរបស់សេនា។ មានដំណាលថា ពួកជនក្នុងបឋមកប្ប តាំងលំនៅសេនា ក្នុងទីនោះ ហេតុនោះ បានជាលោកហៅថា សេនានិគម ឬហៅថា សេនានិគ្រាម ក៏បាន។ ពាក្យថា សេនានិនេះ ជាឈ្មោះ បិតានាងសុជាតា។
ID: 636822548377962300
ទៅកាន់ទំព័រ៖