ព្រះត្រៃបិដក ភាគ ២១
[៥] ម្នាលភិក្ខុទាំងឡាយ ពួកជនដទៃ កាលនិយាយចំពោះអ្នកទាំងឡាយ គប្បីនិយាយដោយគន្លង នៃពាក្យទាំងឡាយណា គន្លងនៃពាក្យទាំងឡាយនេះមាន៥ប្រការគឺ និយាយក្នុងកាលគួរ ឬមិនគួរ១ និយាយដោយពាក្យពិត ឬមិនពិត១ និយាយដោយពាក្យល្អ ឬអាក្រក់១ និយាយដោយពាក្យប្រកបដោយប្រយោជន៍ ឬមិនប្រកបដោយប្រយោជន៍១ និយាយដោយពាក្យប្រកបដោយមេត្តាចិត្ត ឬទោសចិត្ត១។ ម្នាលភិក្ខុទាំងឡាយ ពួកជនដទៃ កាលនិយាយ គប្បីនិយាយក្នុងកាលគួរ ឬមិនគួរខ្លះ ម្នាលភិក្ខុទាំងឡាយ ពួកជនដទៃ កាលនិយាយ គប្បីនិយាយដោយពាក្យពិត ឬពាក្យមិនពិតខ្លះ ម្នាលភិក្ខុទាំងឡាយ ពួកជនដទៃ កាលនិយាយ គប្បីនិយាដោយពាក្យល្អ ឬពាក្យអាក្រក់ខ្លះ ម្នាលភិក្ខុទាំងឡាយ ពួកជនដទៃ កាលនិយាយ គប្បីនិយាយដោយពាក្យប្រកបដោយប្រយោជន៍ ឬមិនប្រកបដោយប្រយោជន៍ខ្លះ ម្នាលភិក្ខុទាំងឡាយ ពួកជនដទៃ កាលនិយាយ គប្បីនិយាយដោយពាក្យប្រកបដោយមេត្តាចិត្ត ឬប្រកបដោយទោសចិត្តខ្លះ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ
ID: 636822511539395255
ទៅកាន់ទំព័រ៖