ព្រះត្រៃបិដក ភាគ ២១

ហើយ​ទទួល​បាត្រ​ចីវរ​ ​ខ្លះ​ក្រាល​អាសនៈ​ ​ខ្លះ​តំ​កល់​ទឹក​សម្រាប់​លាង​ជើង​ ​ប៉ុន្តែ​ហៅ​តថាគត​ចំ​ឈ្មោះ​ខ្លះ​ ​ដោយ​ពាក្យ​ថា​ ​អាវុសោ​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​បាន​ពោល​ពាក្យ​នេះ​ ​នឹង​ពួក​បញ្ចវគ្គិយ​ភិក្ខុ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​កុំ​ហៅ​តថាគត​ចំ​ឈ្មោះ​ ​ទាំង​កុំ​ហៅ​ ​អាវុសោ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​បាន​ជា​អរហន្ត​ ​សម្មាសម្ពុទ្ធ​ហើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ប្រុង​សោត​ប្រសាទ​ចុះ​ ​តថាគត​ ​នឹង​ប្រៀនប្រដៅ​ ​នូវ​អមត​ធម៌​ ​ដែល​តថាគត​ ​ត្រាស់​ដឹង​ហើយ​ ​តថាគត​ ​នឹង​សំដែងធម៌​ ​ក៏​កុលបុត្រ​ទាំងឡាយ​ ​ដែល​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​ដោយ​ប្រពៃ​ ​ដើម្បី​ប្រយោជន៍​ ​ដល់​អនុត្តរធម៌​ណា​ ​អ្នក​ទាំងឡាយ​ ​កាលបើ​បាន​ប្រតិបត្តិ​ ​គួរ​តាម​ពាក្យ​ប្រដៅ​ ​របស់​តថាគត​ហើយ​ ​ពុំ​យូ​ឡើយ​ ​មុខ​ជា​នឹង​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​ប្រាជ្ញា​ខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​នេះ​ ​ចំពោះ​អនុត្តរធម៌​នោះ​ ​ជាទីបំផុត​នៃ​មគ្គ​ព្រហ្ម​ចា​រិយៈ​ ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបទ​ទាំង៤​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​តថាគត​ ​បាន​ពោល​យ៉ាងនេះ​ហើយ​ ​ពួក​បញ្ចវគ្គិយ​ភិក្ខុ​ ​បាន​និយាយ​នឹង​តថាគត​ ​យ៉ាងនេះ​ថា​
ថយ | ទំព័រទី ១៥៧ | បន្ទាប់
ID: 636822556291734942
ទៅកាន់ទំព័រ៖