ព្រះត្រៃបិដក ភាគ ២១

ទាំង​ញាណទស្សនៈ​ ​ក៏​កើតឡើង​ ​ដល់​បញ្ចវគ្គិយ​ភិក្ខុ​ទាំងឡាយ​នោះ​ថា​ ​វិមុត្តិ​របស់​យើង​មិនបាន​រំភើប​ ​(​ដោយ​កិលេស​)​ ​ទេ​ ​នេះ​ជា​ជាតិ​ជាទីបំផុត​ ​ឥឡូវ​ ​ភព​ថ្មីទៀត​ ​ក៏​មិន​មាន​ឡើយ​។​
 [​៦៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាមគុណ​នេះ​មាន៥ប្រការ​ ​កាមគុណ៥ប្រការ​ ​តើ​ដូចម្តេច​ ​គឺ​រូប​ទាំងឡាយ​ ​ដែល​គប្បី​ដឹង​បាន​ ​ដោយ​ចក្ខុ​ជាទី​ប្រាថ្នា​ ​ជាទី​ពេញចិត្ត​ ​ជាទី​គាប់ចិត្ត​ ​មាន​សភាព​គួរ​ស្រឡាញ់​ ​ប្រកបដោយ​កាម​គួរ​រីករាយ១​ ​សំឡេង​ដែល​គប្បី​ដឹង​បាន​ ​ដោយ​សោតៈ​។​បេ​។​ ​ក្លិន​ដែល​គប្បី​ដឹង​បាន​ ​ដោយ​ឃានៈ​.​.​.​រស​ដែល​គប្បី​ដឹង​បាន​ ​ដោយ​ជីវ្ហា​.​.​.​ ​ផ្សព្វ​ទាំងឡាយ​ ​ដែល​គប្បី​ដឹង​បាន​ ​ដោយ​កាយ​ ​ជាទី​ប្រាថ្នា​ ​ជាទី​ពេញចិត្ត​ ​ជាទី​គាប់ចិត្ត​ ​មាន​សភាព​គួរ​ស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​ត្រេកត្រអាល១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​កាមគុណ​មាន៥​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណាមួយ​ ​ជា​អ្នកមាន​ចិត្ត​ងោក​ជ្រប់​ ​លង់​ស៊ប់​ ​ជា​អ្នក​មិនឃើញ​ទោស​ ​មិន​មាន​ប្រាជ្ញា​ ​ជា​គ្រឿងរ​លាស់​ខ្លួន​ចេញ​ ​(​បច្ចវេក្ខណញ្ញាណ​)​ ​តែង​បរិភោគ​កាមគុណ​ទាំង៥នេះ​ ​សមណព្រាហ្មណ៍​ទាំងនោះ​ ​បណ្ឌិត​ ​គប្បី​ជ្រាប​យ៉ាងនេះ​ថា​ ​ជា​អ្នក​ដល់​នូវ​សេចក្តី​មិន​ចម្រើន​ ​ដល់​នូវ​សេចក្តី​វិនាស​ ​ជា​អ្នក​ត្រូវ​មារ​មានចិត្ត​បាប​ ​នឹង​ធ្វើ​ទៅតាម​សេចក្តី​ប្រាថ្នា​បាន​។
ថយ | ទំព័រទី ១៦៣ | បន្ទាប់
ID: 636822558897603989
ទៅកាន់ទំព័រ៖