ព្រះត្រៃបិដក ភាគ ២១
ហើយ ព្រះសង្ឃសាវ័ក នៃព្រះមានព្រះភាគ លោកប្រតិបត្តិប្រពៃហើយ ក៏យ៉ាងនោះដែរ។ ស្នាមព្រះបាទ គឺញាណទាំង៤ប្រការ តើដូចម្តេចខ្លះ។ ម្នាលអ្នកដ៏ចម្រើន អាត្មាបានឃើញខត្តិយបណ្ឌិតពួកខ្លះ ក្នុងលោកនេះ មានបញ្ញាល្អិត ញាំញីនូវវាទៈ របស់បុគ្គលដទៃបាន ប្រាកដដូចជាខ្មាន់ធ្នូ បាញ់នូវសរសៃសក់ ខត្តិយបណ្ឌិតទាំងនោះ ហាក់ដូចជាត្រាច់ទៅទំលាយ នូវទិដ្ឋិរបស់បុគ្គលដទៃ ដោយប្រាជ្ញា (របស់ខ្លួន) ខត្តិយបណ្ឌិតទាំងនោះ ឮដំណឹងដូច្នេះថា ព្រះសមណគោតមដ៏ចម្រើន ទ្រង់ពុទ្ធដំណើរមកដល់ស្រុក ឬនិគមឯណោះ។ ខត្តិយបណ្ឌិតទាំងនោះ ចងប្រស្នា ដោយគិតថា ពួកយើងនឹងចូលទៅគាល់ព្រះសមណគោតម ហើយក្រាបបង្គំទូលសួរប្រស្នាយ៉ាងនេះ បើយើងក្រាបបង្គំទូលប្រស្នាយ៉ាងនេះហើយ ព្រះអង្គមុខជានឹងព្យាករយ៉ាងនេះ ពួកយើងនឹងលើកទោសព្រះសមណគោតមនោះ យ៉ាងនេះ បើយើងបានក្រាបបង្គំទូលសួរប្រស្នាយ៉ាងនេះហើយ ព្រះអង្គមុខជានឹងព្យាករយ៉ាងនេះ ពួកយើងនឹងលើកទោសព្រះសមណគោតមនោះ យ៉ាងនេះវិញ។ ខត្តិយបណ្ឌិតទាំងនោះ ឮដំណឹង ដូច្នេះថា ព្រះសមណគោតមដ៏ចម្រើន ទ្រង់ពុទ្ធដំណើរមកដល់ស្រុក ឬនិគមឯណោះ។ ទើបខត្តិយបណ្ឌិតទាំងនោះ ចូលទៅគាល់ព្រះសមណគោតម។ ព្រះសមណគោតម ទ្រង់ញ៉ាំងខត្តិយបណ្ឌិតទាំងនោះ
ID: 636822560821114008
ទៅកាន់ទំព័រ៖