ព្រះត្រៃបិដក ភាគ ២១
ឥឡូវនេះ ពួកយើងបានជាសមណៈហើយ ឥឡូវនេះ ពួកយើងបានជាព្រាហ្មណ៍ហើយ ឥឡូវនេះ ពួកយើងបានជាអរហន្តហើយ។ ម្នាលអ្នកដ៏ចម្រើន ក្នុងកាលដែលអាត្មា បានឃើញនូវស្នាមព្រះបាទជាគំរប់៤នេះ របស់ព្រះសមណគោតមហើយ អាត្មាក៏ចូលចិត្តថា ព្រះមានព្រះភាគ ជាព្រះសម្មាសម្ពុទ្ធ ព្រះធម៌ ព្រះមានព្រះភាគ ទ្រង់ត្រាស់សំដែងប្រពៃហើយ ព្រះសង្ឃសាវ័ក នៃព្រះមានព្រះភាគ លោកប្រតិបត្តិប្រពៃហើយ។ ម្នាលអ្នកដ៏ចម្រើន ក្នុងកាលដែលអាត្មា បានឃើញនូវស្នាមព្រះបាទទាំង៤ប្រការនេះ របស់ព្រះសមណគោតមហើយ អាត្មាក៏ចូលចិត្តថា ព្រះមានព្រះភាគ ជាព្រះសម្មាសម្ពុទ្ធ ព្រះធម៌ព្រះមានព្រះភាគ ទ្រង់ត្រាស់សំដែងប្រពៃហើយ ព្រះសង្ឃសាវ័ក នៃព្រះមានព្រះភាគ លោកប្រតិបត្តិប្រពៃហើយ។
[៦៩] កាលបិលោតិកបរិព្វាជក ពោលយ៉ាងនេះហើយ ជាណុស្សោណិព្រាហ្មណ៍ ក៏ចុះអំពីរថ ដែលទឹមដោយសេះសសុទ្ធ ធ្វើសំពត់ឆៀងស្មាម្ខាង ប្រណម្យអញ្ជលីឆ្ពោះទៅ ត្រង់ទីដែលព្រះមានព្រះភាគគង់នៅ បន្លឺឧទានវាចា អស់វារៈ៣ដងថា សូមនមស្ការ ចំពោះព្រះមានព្រះភាគ ជាព្រះអរហន្ត សម្មាសម្ពុទ្ធ អង្គនោះ សូមនមស្ការ ចំពោះព្រះមាន
ID: 636822561801350074
ទៅកាន់ទំព័រ៖