ព្រះត្រៃបិដក ភាគ ២១

ជា​ធម៌​របស់​អ្នកស្រុក​។​ ​លះបង់​មុសាវាទ​ ​វៀរ​ស្រឡះ​ចាក​មុសាវាទ​ ​ពោល​តែ​ពាក្យពិត​ ​ត​នូវ​ពាក្យពិត​ ​ដោយ​ពាក្យពិត​(​១​)​ ​ជា​អ្នកមាន​សំដីទៀង​ទាត់​ ​មាន​ពាក្យ​ដែល​គួរ​ជឿ​ ​មិនបាន​ពោល​បំភ្លាត់​សត្វលោក​។​ ​លះបង់​បិ​សុ​ណ​វាចា​ ​វៀរ​ស្រឡះ​ចាក​បិ​សុ​ណ​វាចា​ ​គឺថា​ ​ឮ​ពាក្យ​អំពីសំណាក់​ជន​នេះ​ហើយ​ ​មិន​នាំទៅ​ប្រាប់​ជន​ឯណោះ​ ​ដើម្បី​បំបែក​នូវ​ជន​ទាំងឡាយ​នេះ​ ​ឬឮ​ពាក្យ​ក្នុង​សំណាក់​ជន​ឯណោះ​ហើយ​ ​មិន​នាំមក​ប្រាប់​ពួក​ជន​នេះ​ ​ដើម្បី​បំបែក​នូវ​ជន​ទាំងឡាយ​ឯណោះ​ដូច្នេះ​ ​ជា​អ្នក​ផ្សះ​ផ្សារ​ ​នូវ​ជន​ទាំងឡាយ​ ​ដែល​បែកគ្នា​ហើយ​ ​ឬ​ឲ្យកម្លាំង​ថែម​ ​ដល់​ជន​ទាំងឡាយ​ដែល​ជា​នឹងគ្នា​ហើយ​ ​មាន​សេចក្តី​ព្រមព្រៀង​ជាទី​ត្រេកអរ​ ​ត្រេកអរ​ក្នុង​សេចក្តី​ព្រមព្រៀង​គ្នា​ ​រីករាយ​តែ​ក្នុង​សេចក្តី​ព្រមព្រៀង​គ្នា​ ​និយាយ​តែ​វាចា​ ​ដែល​ជា​គ្រឿង​ធ្វើឲ្យ​ព្រមព្រៀង​គ្នា​។​ ​លះបង់​ផរុសវាចា​ ​វៀរ​ស្រឡះ​ចាក​ផរុសវាចា​ ​វាចា​ណា​ដែល​មិន​មានទោស​ ​នាំមក​នូវ​សេចក្តី​សុខ​ ​ដល់​ត្រចៀក​ ​ជា​ពាក្យ​គួរ​ស្រឡាញ់​ ​ជា​ពាក្យ​គួ​រតំ​កល់​ទុក​ក្នុង​ហឫទ័យ​ ​ជា​សំដី​របស់​អ្នកក្រុង​ ​ដែល​ជាទី​ត្រេកអរ​ ​ដល់​ជន​ច្រើន​ ​ជាទី​ពេញចិត្ត​ ​ដល់​ជន​ច្រើន​ ​ជា​អ្នក​និយាយ​តែ​វាចា​ ​មាន​សភាព​ដូច្នោះ​។​
​(​១​)​ ​ដែល​ថា​ ​ត​នូវ​ពាក្យពិត​ដោយ​ពាក្យពិត​នេះ​ ​គឺ​មិន​និយាយ​ពាក្យ​កុហក​ក្នុង​ចន្លោះ​ៗ​ ​បាន​សេចក្តី​ថា​ ​ជា​អ្នក​និយាយ​ពាក្យពិត​មិន​ដាច់​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ១៨១ | បន្ទាប់
ID: 636822563546879913
ទៅកាន់ទំព័រ៖