ព្រះត្រៃបិដក ភាគ ២១

លះបង់​នូវ​វិចិកិច្ឆា​ ​គឺ​សេចក្តី​ងឿងឆ្ងល់​ ​ឆ្លងផុត​ចាក​វិចិកិច្ឆា​ ​អស់​សេចក្តី​សង្ស័យ​ ​ក្នុង​កុសលធម៌​ទាំងឡាយ​ ​ជម្រះចិត្ត​ឲ្យ​ស្អាត​ ​ចាក​វិចិកិច្ឆា​។​
 [​៧៣​]​ ​ភិក្ខុ​នោះ​ ​លះបង់​នូវ​នី​វរ​ណៈ​ទាំង៥នេះ​ ​ដែល​ជា​គ្រឿង​សៅហ្មង​ចិត្ត​ ​ធ្វើ​បញ្ញា​ឲ្យ​មាន​កំឡាំង​ថយ​ ​ហើយ​ស្ងាត់​ចាក​កាម​ទាំងឡាយ​ ​ស្ងាត់​ចាក​អកុសលធម៌​ទាំងឡាយ​ ​ហើយ​បាន​ដល់​នូវ​បឋមជ្ឈាន​ប្រកបដោយ​វិតក្កៈ​ ​និង​វិចារៈ​ ​មាន​បីតិ​ ​និង​សុខៈ​ ​ដែល​កើតអំពី​វិវេក​ ​ជា​អារម្មណ៍​ ​សម្រេចសម្រាន្ត​នៅ​ដោយ​ឥរិយា​វ​ថ​ទាំង៤​។​ ​ម្នាល​ព្រាហ្មណ៍​ ​នេះ​តថាគត​ហៅថា​ ​ស្នាមជើង​ ​របស់​ព្រះ​តថាគត​ ​ដូច្នេះ​ខ្លះ​ ​ថា​ជាទី​ត្រដុស​ ​របស់​ព្រះ​តថាគត​ ​ដូច្នេះ​ខ្លះ​ ​ថា​ជា​ស្នាម​ចាក់​ដោយ​ភ្លុក​ ​របស់​ព្រះ​តថាគត​ ​ដូច្នេះ​ខ្លះ​។​ ​មិន​តែប៉ុណ្ណោះ​ឡើយ​ ​ព្រះ​អរិយសាវ័ក​ ​តែង​ចូលចិត្ត​ថា​ ​ព្រះមានព្រះភាគ​ ​ជា​ព្រះសម្មាសម្ពុទ្ធ​ ​ព្រះធម៌​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​សំដែង​ប្រពៃ​ហើយ​ ​ព្រះសង្ឃ​សាវ័ក​ ​នៃ​ព្រះមានព្រះភាគ​ ​លោក​ប្រតិបត្តិ​ប្រពៃ​ហើយ​។​ ​ម្នាល​ព្រាហ្មណ៍​ ​ប្រការ​មួយទៀត​ ​លុះ​ភិក្ខុ​រម្ងាប់​វិតក្កៈ​ ​និង​វិចារៈ​ ​រួចហើយ​ ​ក៏បាន​ចូល​ទុតិយជ្ឈាន​ ​ជាទី​ផូរផង់​ ​ប្រព្រឹត្តទៅ​ខាងក្នុង​ ​ញ៉ាំង​ចិត្តជា​សមាធិ​ ​ឲ្យ​ចម្រើនឡើង​ ​មិន​មាន​វិតក្កៈ​ ​និង​វិចារៈ​ ​មានតែ​បីតិ​ ​និង​សុខៈ​ ​ដែល​កើតអំពី​សមាធិ​ប៉ុណ្ណោះ​។​បេ​។​ ​ក៏បាន​ចូល​តតិយជ្ឈាន​.​.​.​ ​ចូល​ចតុត្ថជ្ឈាន​ ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ទាំង៤​។
ថយ | ទំព័រទី ១៨៧ | បន្ទាប់
ID: 636822565367984074
ទៅកាន់ទំព័រ៖