ព្រះត្រៃបិដក ភាគ ២១

សេចក្តី​នោះ​ថាដូចម្តេច​ ​បុរស​នោះ​ ​អាច​គូររូប​ទាំងឡាយ​ ​ធ្វើឲ្យ​មាន​រូបភាព​ ​ប្រាកដ​ឡើង​ក្នុង​អាកាស​នេះ​បាន​ឬទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ហេតុ​នោះ​ ​ធ្វើ​មិនបានទេ​ ​ព្រោះ​ហេតុ​ដូចម្តេច​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ព្រោះថា​អាកាស​នេះ​មិន​មាន​រូប​ ​មិនជា​ទី​ឃើញ​រូប​ ​មិន​ងាយ​នឹង​គូររូប​ ​មិន​ងាយ​នឹង​ធ្វើ​រូបភាព​ឲ្យ​មាន​ប្រាកដ​ ​ក្នុង​អាកាស​នេះ​បាន​ឡើយ​ ​ក៏​ឯ​បុរស​នោះ​ ​គ្រាន់តែ​បាន​ចំណែក​សេចក្តី​លំបាក​កាយ​ ​និង​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ប៉ុណ្ណោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​យ៉ាងនោះ​មែនហើយ​ ​សេចក្តី​នោះ​ដូច​គ្នានឹ​ពួក​ជន​ដទៃ​ ​កាល​និយាយចំ​ពោះ​អ្នក​ទាំងឡាយ​ ​គប្បី​និយាយ​ដោយ​គន្លង​នៃ​ពាក្យ​ទាំងឡាយ​ណា​ ​គន្លង​នៃ​ពាក្យ​ទាំងឡាយ​នេះ​ ​មាន៥ប្រការ​ ​គឺ​ ​និយាយ​ក្នុង​កាលគួរ​ ​ឬកាល​មិន​គួរ១​ ​។​បេ​។​ ​ជា​អ្នកមាន​ចិត្តស្មើ​ដោយ​អាកាស​ ​ជា​ចិត្តធំ​ទូលាយ​ ​ដល់​នូវ​សភាព​ធំ​ ​ប្រមាណ​មិនបាន​ ​មិន​មាន​ពៀរ​ ​មិន​មាន​ព្យាបាទ​ ​ផ្សាយ​ទៅកាន់​សត្វលោក​ទាំងអស់​ ​ធ្វើឲ្យ​ជា​អារម្មណ៍​របស់​មេត្តាចិត្ត​នោះ​ផង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គប្បី​សិក្សា​យ៉ាងនេះ​ចុះ​។​
ថយ | ទំព័រទី ១៩ | បន្ទាប់
ID: 636822512536412281
ទៅកាន់ទំព័រ៖