ព្រះត្រៃបិដក ភាគ ២១

ចិត្ត​ក៏​ផុត​ស្រឡះ​ ​ចាក​កាមាសវៈ​ ​(​គ្រឿង​ត្រាំ​ ​គឺ​កាម​)​ ​ផង​ ​ចិត្ត​ក៏​ផុត​ស្រឡះ​ចាក​ ​ភវាសវៈ​ ​(​គ្រឿង​ត្រាំ​ ​គឺ​ភព​)​ ​ផង​ ​ចិត្ត​ក៏​ផុត​ស្រឡះ​ ​ចាក​អវិជ្ជា​សវៈ​ ​(​គ្រឿង​ត្រាំ​ ​គឺ​អវិជ្ជា​)​ ​ផង​ ​កាលបើ​ចិត្ត​ផុត​ស្រឡះ​ហើយ​ ​សេចក្តី​ដឹង​ក៏​កើតឡើង​ថា​ ​ចិត្ត​ផុត​ស្រឡះ​ហើយ​ ​ភិក្ខុ​នោះ​ក៏​ដឹង​ច្បាស់​ថា​ ​កំណើត​អស់ហើយ​ ​មគ្គ​ ​ព្រហ្មចារ្យ​ ​អាត្មាអញ​ ​បាន​ប្រព្រឹត្ត​គ្រប់គ្រាន់​ហើយ​ ​សោឡស​កិច្ច​ ​អាត្មាអញ​ក៏បាន​ធ្វើ​ស្រេចហើយ​ ​ករណី​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​ម្នាល​ព្រាហ្មណ៍​ ​នេះឯង​ ​តថាគត​ហៅថា​ ​ស្នាមជើង​ ​របស់​ព្រះ​តថាគត​ ​ដូច្នេះ​ខ្លះ​ ​ថា​ជាទី​ត្រដុស​ ​របស់​ព្រះ​តថាគត​ ​ដូច្នេះ​ខ្លះ​ ​ថា​ជា​ស្នាម​ចាក់​ដោយ​ភ្លុក​ ​របស់​ព្រះ​តថាគត​ ​ដូច្នេះ​ខ្លះ​។​ ​ម្នាល​ព្រាហ្មណ៍​ ​ព្រះ​អរិយសាវ័ក​ ​តែង​ចូលចិត្ត​ ​ដោយហេតុ​មាន​ប្រមាណ​ប៉ុណ្ណេះ​ថា​ ​ព្រះមានព្រះភាគ​ ​ជា​ព្រះសម្មាសម្ពុទ្ធ​ ​ព្រះធម៌​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​សំដែង​ប្រពៃ​ហើយ​ ​ព្រះសង្ឃ​សាវ័ក​ ​នៃ​ព្រះមានព្រះភាគ​ ​លោក​ប្រតិបត្តិ​ប្រពៃ​ហើយ​។​ ​ម្នាល​ព្រាហ្មណ៍​ ​ធម៌​ដែល​មាន​ឧបមា​ ​ដូច​ស្នាមជើង​ដំរី​ ​ពេញ​បរិបូណ៌​ដោយ​ពិស្តារ​ ​ដោយហេតុ​មាន​ប្រមាណ​ប៉ុណ្ណេះ​ឯង​។
ថយ | ទំព័រទី ១៩១ | បន្ទាប់
ID: 636822566427074651
ទៅកាន់ទំព័រ៖