ព្រះត្រៃបិដក ភាគ ២១

ក្នុង​អាស្រ័យ​នៅ​ខ្លួន​ ​ជា​របស់​រឹង​ ​ជា​របស់​គ្រោតគ្រាត​ ​ដែល​វិញ្ញាណ​ចូល​ទៅកាន់​យក​ ​គឺ​សក់​ទាំងឡាយ​ ​រោម​ទាំងឡាយ​ ​ក្រចក​ទាំងឡាយ​ ​ធ្មេញ​ទាំងឡាយ​ ​ស្បែក​ ​សាច់​ ​សរសៃ​ទាំងឡាយ​ ​ឆ្អឹង​ទាំងឡាយ​ ​ខួរ​ក្នុង​ឆ្អឹង​ ​ទាច​ ​បេះដូង​ ​ថ្លើម​ ​វាវ​ ​ក្រពះ​ ​សួត​ ​ពោះវៀនធំ​ ​ពោះវៀនតូច​ ​អាហារ​ថ្មី​ ​អាហារ​ចាស់​ ​ឬក៏​ធាតុ​ដទៃ​ណាមួយ​ ​ជា​ខាងក្នុង​ ​អាស្រ័យ​នឹង​ខ្លួន​ ​ជា​របស់​រឹង​ ​ជា​របស់​គ្រោតគ្រាត​ ​ដែល​វិញ្ញាណ​ចូល​ទៅកាន់​យក​ ​ម្នាល​អ្នក​ទាំងឡាយ​មាន​អាយុ​ ​នេះ​ហៅថា​ ​បឋវីធាតុ​ខាងក្នុង​។​ ​បឋវីធាតុ​ខាងក្នុង​ណា​ក្តី​ ​បឋវីធាតុ​ខាងក្រៅ​ណា​ក្តី​ ​ធាតុ​ទាំងពីរ​នុ៎ះ​ ​ឈ្មោះថា​ ​បឋវីធាតុ​ ​តែ​ម្យ៉ាង​។​ ​ភិក្ខុ​គួរ​ឃើញ​បឋវីធាតុ​នុ៎ះ​ ​ដោយ​បញ្ញា​ ​ដ៏​ប្រពៃ​ ​តាមពិត​ ​យ៉ាងនេះ​ថា​ ​ធាតុ​នោះ​ឯង​ ​មិនមែន​ជា​របស់​អញ​ ​នេះ​មិនមែន​ជា​អាត្មាអញ​ ​នេះ​មិនមែន​ខ្លួន​របស់​អញ​។​ ​លុះ​ឃើញ​បឋវីធាតុ​នុ៎ះ​ ​ដោយ​បញ្ញា​ដ៏​ប្រពៃ​តាមពិត​ ​យ៉ាងនេះ​ហើយ​ ​តែង​នឿយណាយ​ ​ក្នុង​បឋវីធាតុ​ ​ធ្វើ​ចិត្ត​ឲ្យ​ធុញទ្រាន់​ ​ក្នុង​បឋវីធាតុ​។​ ​ម្នាល​អ្នក​ទាំងឡាយ​មាន​អាយុ​ ​អាបោធាតុ​ខាងក្រៅ​ជោរជន់​ ​ក្នុង​សម័យ​ណា​ ​បឋវីធាតុ​ខាងក្រៅ​ ​ក៏​រលាយ​ទៅ​ ​ក្នុង​សម័យ​នោះ​។​ ​ម្នាល​អ្នក​ទាំងឡាយ​មាន​អាយុ​ ​អម្បាល​បឋវីធាតុ​ខាងក្រៅ​នោះ​ ​ជា​របស់​ធំ​ដល់​ម៉្លោះ​
ថយ | ទំព័រទី ១៩៥ | បន្ទាប់
ID: 636822567753120496
ទៅកាន់ទំព័រ៖