ព្រះត្រៃបិដក ភាគ ២១

ធ្វើ​ចិត្ត​ឲ្យ​ធុញ​ក្នុង​វាយោធាតុ​។​ ​នែអ្នក​ទាំងឡាយ​មាន​អាយុ​ ​ជួនកាល​វាយោធាតុ​ខាងក្រៅ​កម្រើក​ឡើង​ ​វាយោធាតុ​នោះ​ ​បក់​លំអិត​ស្រុក​ខ្លះ​ ​បក់​លំអិត​និគម​ខ្លះ​ ​បក់​លំអិត​នគរ​ខ្លះ​ ​បក់​លំអិត​ជនបទ​ខ្លះ​ ​បក់​លំអិត​ជនបទ​ ​និង​ប្រទេស​ខ្លះ​។​ ​ម្នាល​អ្នក​ទាំងឡាយ​មាន​អាយុ​ ​ជួនកាល​ដល់​ខែ​ជា​ខាងចុង​នៃ​គិម្ហរដូវ​ ​ជន​ទាំងឡាយ​ ​ស្វែងរក​ខ្យល់​ដោយ​ផ្លិត​ស្លឹកត្នោត​ខ្លះ​ ​ដោយ​ផ្លិត​សម្រាប់​បក់ភ្លើង​ខ្លះ​ ​សូម្បីតែ​ស្បូវ​ក្នុង​សំ​យ៉ា​ប​ផ្ទះ​ ​ក៏​មិន​កម្រើក​ ​ក៏មានដែរ​។​ ​ម្នាល​អ្នក​ទាំងឡាយ​មាន​អាយុ​ ​សូម្បី​វាយោធាតុ​ខាងក្រៅ​នោះ​ ​ធំ​ដល់​ម្ល៉ោះ​ ​គង់មាន​សភាព​មិន​ទៀង​ ​ជា​ធម្មតា​ ​គង់មាន​សភាព​អស់​ទៅ​ ​ជា​ធម្មតា​ ​គង់មាន​សភាព​សូន្យ​ទៅ​ ​ជា​ធម្មតា​ ​គង់មាន​សភាព​ប្រែប្រួល​ទៅ​ ​ជា​ធម្មតា​។​ ​ចំណង់បើ​កាយ​ ​ដែល​តាំងនៅ​បន្តិចបន្តួច​នេះ​ ​ភិក្ខុ​នឹង​ប្រកាន់​ ​ដោយ​តណ្ហា​ថា​ ​អញ​ ​ថា​របស់​អញ​ ​ថា​អញ​មាន​ ​ដូចម្តេច​បាន​ ​(​កាលបើ​គិត​ដូច្នេះហើយ​)​ ​សេចក្តី​ប្រកាន់​ដោយអំណាច​តណ្ហា​ ​មានះ​ ​ទិដ្ឋិ​ ​ក្នុង​វាយោធាតុ​ជា​ខាងក្នុង​នោះ​ ​របស់​ភិក្ខុ​នោះ​ ​មិន​មាន​ឡើយ​។​ ​ម្នាល​អ្នក​ទាំងឡាយ​មាន​អាយុ​ ​បើ​ជន​ទាំងឡាយ​ដទៃ​ ​ជេរប្រទេច​ ​ខ្ទាំងខ្ទប់​ ​បៀតបៀន​ភិក្ខុ​នោះ​។​ ​ភិក្ខុ​នោះ​ ​តែង​ដឹង​យ៉ាងនេះ​ថា​ ​ទុក្ខវេទនា​កើតអំពី​សម្ផស្ស​នេះ​ ​កើតឡើង​ហើយ​ ​ដល់​អាត្មាអញ​តើ​
ថយ | ទំព័រទី ២០៧ | បន្ទាប់
ID: 636822570983015235
ទៅកាន់ទំព័រ៖