ព្រះត្រៃបិដក ភាគ ២១
[៨៤] ម្នាលអ្នកទាំងឡាយមានអាយុ អាកាស គឺទីវាល ដែលអាស្រ័យគ្រឿងឈើខ្លះ អាស្រ័យវល្លិសម្រាប់ចងខ្លះ អាស្រ័យដីសម្រាប់លាបខ្លះ អាស្រ័យស្បូវប្រក់ខ្លះ ផ្តុំជាមួយគ្នាហើយ ក៏រាប់ហៅថាផ្ទះបាន យ៉ាងណាមិញ ម្នាលអ្នកទាំងឡាយមានអាយុ អាកាសដែលអាស្រ័យឆ្អឹងខ្លះ អាស្រ័យសរសៃខ្លះ អាស្រ័យសាច់ខ្លះ អាស្រ័យស្បែកខ្លះ រួបរួមជាមួយគ្នាហើយ ទើបហៅថារូបបាន ដូច្នោះឯង។ ម្នាលអ្នកទាំងឡាយមានអាយុ បើចក្ខុខាងក្នុងមិនសាបសូន្យទេ តែរូបទាំងឡាយខាងក្រៅ មិនបានមកកាន់គន្លងចក្ខុផង ការពិចារណាអារម្មណ៍ ដែលកើតអំពីចក្ខុ និងរូបនោះ មិនមានផង ចំណែកនៃវិញ្ញាណ ដែលកើតអំពីចក្ខុ និងរូបនោះ ក៏មិនទាន់កើតប្រាកដនៅឡើយ។ ម្នាលអ្នកទាំងឡាយមានអាយុ បើចក្ខុខាងក្នុងមិនសាបសូន្យទេ ហើយរូបទាំងឡាយខាងក្រៅ មកកាន់គន្លងចក្ខុ តែការពិចារណាអារម្មណ៍ ដែលកើតអំពីចក្ខុ និងរូបនោះ មិនមាន ចំណែកនៃវិញ្ញាណដែលកើតអំពីចក្ខុ និងរូបនោះ ក៏មិនទាន់កើតប្រាកដនៅឡើយ។ ម្នាលអ្នកទាំងឡាយមានអាយុ កាលណាបើចក្ខុខាងក្នុងមិនសាបសូន្យផង រូបទាំងឡាយខាងក្រៅមកកាន់គន្លងចក្ខុផង
ID: 636822571930769444
ទៅកាន់ទំព័រ៖