ព្រះត្រៃបិដក ភាគ ២១
សរសើរ ចំណែកភិក្ខុទាំងឡាយឯទៀតៗនេះ ជាអ្នកមិនមានកេរ្តិ៍ឈ្មោះយសស័ក្តិ។ កុលបុត្រនោះ តែងស្រវឹង វង្វេង ដល់នូវសេចក្តីប្រមាទ ព្រោះលាភសក្ការៈ និងសេចក្តីសរសើរនោះ លុះប្រមាទហើយ រមែងនៅជាទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ដូចជាបុរសអ្នកត្រូវការដោយខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅស្វែងរកខ្លឹមឈើ កាលបើឈើធំមានខ្លឹមឋិតនៅ (ចំពោះមុខ) ក៏រំលងខ្លឹម ស្រាយ សំបក ក្រមរ ហើយកាត់យកតែមែក និងស្លឹកមក សំគាល់ថាខ្លឹម ហើយចៀសចេញទៅ។ បុរសមានចក្ខុ បានឃើញបុរសនោះហើយ ក៏និយាយយ៉ាងនេះថា ឱបុរសដ៏ចម្រើននេះ មិនស្គាល់ខ្លឹម ស្រាយ សំបក ក្រមរ មែក និងស្លឹកទេតើ ហេតុដូច្នោះ បានជាបុរសដ៏ចម្រើននេះ ត្រូវការដោយខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅស្វែងរកខ្លឹមឈើ កាលបើឈើធំមានខ្លឹមឋិតនៅ (ចំពោះមុខ) ក៏រំលងខ្លឹម ស្រាយ សំបក ក្រមរ ហើយកាត់យកតែមែក និងស្លឹកមក សំគាល់ថាខ្លឹម ហើយចៀសចេញទៅ ការងារណា
ID: 636822573516170124
ទៅកាន់ទំព័រ៖