ព្រះត្រៃបិដក ភាគ ២១
ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅថា បានកាន់យកតែមែក និងស្លឹក របស់ព្រហ្មចរិយៈ ហើយដល់នូវការបន្ធូរបន្ថយសេចក្តីព្យាយាម ដោយហេតុនោះ។
[៨៦] ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ មានកុលបុត្រពួកខ្លះទៀត ចេញចាកផ្ទះដោយសទ្ធា ចូលទៅកាន់ផ្នួសដោយគិតថា អាត្មាអញជាអ្នកមានជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខ ទោមនស្ស សេចក្តីចង្អៀតចង្អល់ចិត្តគ្របសង្កត់ហើយ ឈ្មោះថា មានទុក្ខគ្របសង្កត់ហើយ មានទុក្ខរួបរឹតហើយ ធ្វើម្តេចហ្ន៎ នឹងធ្វើនូវទីបំផុត នៃកងទុក្ខទាំងអស់នេះ ឲ្យប្រាកដបាន។ កុលបុត្រនោះ លុះបួសយ៉ាងនេះហើយ ក៏ញ៉ាំងលាភសក្ការៈ និងសេចក្តីសរសើរឲ្យកើតឡើង។ កុលបុត្រនោះ ក៏មិនមានសេចក្តីពេញចិត្ត មិនមានតម្រិះបរិបូណ៌ ដោយលាភសក្ការៈ និងសេចក្តីសរសើរនោះឡើយ។ កុលបុត្រនោះ មិនលើកតំកើងខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃ ព្រោះលាភសក្ការៈ និងសេចក្តីសរសើរនោះ។ កុលបុត្រនោះ មិនស្រវឹង មិនវង្វេង មិនដល់នូវសេចក្តីប្រមាទ ព្រោះលាភសក្ការៈ និងសេចក្តីសរសើរនោះ លុះមិនប្រមាទហើយ រមែងបាននូវសីលសម្បទា។ កុលបុត្រនោះ មានសេចក្តីពេញចិត្ត មានតម្រិះបរិបូណ៌ដោយសីលសម្បទានោះ។ កុលបុត្រនោះ
ID: 636822574049060603
ទៅកាន់ទំព័រ៖