ព្រះត្រៃបិដក ភាគ ២១

មិន​មានតម្រិះ​បរិបូណ៌​ ​ដោយ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​នោះ​។​ ​កុលបុត្រ​នោះ​ ​មិន​លើ​ក​តំ​កើង​ខ្លួនឯង​ ​មិន​បន្តុះ​បង្អាប់​អ្នកដទៃ​ ​ព្រោះ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​នោះ​។​ ​កុលបុត្រ​នោះ​ ​មិន​ស្រវឹង​ ​មិន​វង្វេង​ ​មិនដល់​នូវ​សេចក្តី​ប្រមាទ​ ​ព្រោះ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​នោះ​ ​លុះ​មិន​ប្រមាទ​ហើយ​ ​រមែង​បាន​នូវ​សីលសម្បទា​។​ ​កុលបុត្រ​នោះ​ ​មាន​សេចក្តី​ពេញចិត្ត​ ​ដោយ​សីលសម្បទា​នោះ​ ​តែថា​ ​មិន​មានតម្រិះ​បរិបូណ៌​ទេ​។​ ​កុលបុត្រ​នោះ​ ​មិន​លើ​ក​តំ​កើង​ខ្លួនឯង​ ​មិន​បន្តុះ​បង្អាប់​អ្នកដទៃ​ ​ព្រោះ​សីលសម្បទា​នោះ​។​ ​កុលបុត្រ​នោះ​ ​មិន​ស្រវឹង​ ​មិន​វង្វេង​ ​មិនដល់​នូវ​សេចក្តី​ប្រមាទ​ ​ព្រោះ​សីលសម្បទា​នោះ​ ​លុះ​មិន​ប្រមាទ​ហើយ​ ​រមែង​បាន​នូវ​សមាធិ​សម្បទា​។​ ​កុលបុត្រ​នោះ​ ​មាន​សេចក្តី​ពេញចិត្ត​ ​ដោយ​សមាធិ​សម្បទា​នោះ​ ​តែថា​ ​មិន​មានតម្រិះ​បរិបូណ៌​ទេ​។​ ​កុលបុត្រ​នោះ​ ​មិន​លើ​ក​តំ​កើង​ខ្លួនឯង​ ​មិន​បន្តុះ​បង្អាប់​អ្នកដទៃ​ ​ព្រោះ​សមាធិ​សម្បទា​នោះ​។​ ​កុលបុត្រ​នោះ​ ​មិន​ស្រវឹង​ ​មិន​វង្វេង​ ​មិនដល់​នូវ​សេចក្តី​ប្រមាទ​ ​ព្រោះ​សមាធិ​សម្បទា​នោះ​ ​លុះ​មិន​ប្រមាទ​ហើយ​ ​រមែង​បាន​នូវ​ញាណទស្សនៈ​(​១​)​ ​។​ ​កុលបុត្រ​នោះ​ ​មាន​សេចក្តី​ពេញចិត្ត​ ​មានតម្រិះ​បរិបូណ៌​ ​ដោយ​ញាណទស្សនៈ​នោះ​។​ ​កុលបុត្រ​នោះ​ ​រមែង​លើ​ក​តំ​កើង​ខ្លួនឯង​ ​បន្តុះ​បង្អាប់​អ្នកដទៃ​ ​ព្រោះ​ញាណទស្សនៈ​នោះ​ថា​ ​អាត្មាអញ​
​(​១​)​ ​បាន​ដល់​ទិព្វចក្ខុ​
ថយ | ទំព័រទី ២២៧ | បន្ទាប់
ID: 636822575994471874
ទៅកាន់ទំព័រ៖