ព្រះត្រៃបិដក ភាគ ២១

ប្រព្រឹត្តិ​មិន​ធូរ​ថយ​ផង​។​ ​បុគ្គល​នោះ​ ​រមែង​បាន​នូវ​សមាធិ​សម្បទា​។​ ​បុគ្គល​នោះ​ ​មាន​សេចក្តី​ពេញចិត្ត​ ​មានតម្រិះ​បរិបូណ៌​ ​ដោយ​សមាធិ​សម្បទា​នោះ​ ​។​ ​បុគ្គល​នោះ​ ​រមែង​លើ​ក​តំ​កើង​ខ្លួនឯង​ ​បន្តុះ​បង្អាប់​អ្នកដទៃ​ ​ព្រោះ​សមាធិ​សម្បទា​នោះ​ថា​ ​អាត្មាអញ​ ​ជា​អ្នកមាន​ចិត្ត​ខ្ជាប់ខ្ជួន​ ​មានចិត្ត​ប្រព្រឹត្តទៅ​ ​ក្នុង​អារម្មណ៍​តែមួយ​ ​ឯ​ភិក្ខុ​ទាំង​ឡាយ​ដទៃ​ៗ​នោះ​ ​មិន​មានចិត្ត​ខ្ជាប់ខ្ជួន​ ​មានចិត្ត​វិល​ផ្សេង​ៗ​។​ ​ធម៌​ទាំងឡាយ​ដទៃ​ណា​ ​ជា​ធម៌​ដ៏​លើសលុប​ ​និង​ថ្លៃថ្លា​ជាង​សមាធិ​សម្បទា​ ​បុគ្គល​នោះ​ ​មិន​ញ៉ាំង​ឆន្ទះ​ឲ្យ​កើត​ ​មិន​ព្យាយាម​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ធម៌​ទាំងនោះ​ផង​ ​ជា​អ្នកមាន​ការប្រព្រឹត្តិ​រួញរា​ ​ប្រព្រឹត្តិ​ធូរ​ថយ​ផង​។​ ​ម្នាល​ព្រាហ្មណ៍​ ​ដូច​បុរស​អ្នក​ត្រូវការ​ ​ដោយ​ខ្លឹមឈើ​ ​ស្វែងរក​ខ្លឹមឈើ​ ​ត្រាច់​ទៅ​ស្វែងរក​ខ្លឹមឈើ​នោះ​ ​កាលបើ​ឈើ​ធំ​មាន​ខ្លឹម​ឋិតនៅ​ ​(​ចំពោះមុខ​)​ក៏​រំលង​ខ្លឹម​ ​ស្រាយ​ ​ហើយ​ស្ទោះ​យក​តែ​សំបក​មក​ ​សំគាល់​ថា​ខ្លឹម​ ​ហើយ​ចៀសចេញ​ទៅ​ ​ការងារ​ណា​ ​ដែល​បុរស​នោះ​ ​ត្រូវ​ធ្វើ​ ​ដោយ​ខ្លឹមឈើ​ ​ការងារ​នោះ​ ​នឹង​មិន​សម្រេចប្រយោជន៍​ ​ដល់​បុរស​នោះ​ឡើយ​។​ ​ម្នាល​ព្រាហ្មណ៍​ ​តថាគត​ ​ពោល​នូវ​បុគ្គល​នេះ​ថា​ ​ដូចជា​បុរស​នោះ​ដែរ​។​
ថយ | ទំព័រទី ២៤៦ | បន្ទាប់
ID: 636822580963266073
ទៅកាន់ទំព័រ៖