ព្រះត្រៃបិដក ភាគ ២១
នាំអ្នកទាំងឡាយអត់សង្កត់ មិនបានទេឬ។ បពិត្រព្រះអង្គដ៏ចម្រើន យើងខ្ញុំមិនឃើញគន្លងពាក្យនោះទេ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ អ្នកទាំងឡាយ គប្បីធ្វើទុកក្នុងចិត្ត ចំពោះឱវាទដែលប្រៀបដោយរណារនោះឯង ឲ្យរឿយៗចុះ ការធ្វើទុកក្នុងចិត្តនោះ នឹងប្រព្រឹត្តដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់អ្នកទាំងឡាយអស់កាលជាយូរអង្វែង។ លុះព្រះមានព្រះភាគ ត្រាស់ភាសិតនេះចប់ហើយ ពួកភិក្ខុទាំងនោះ ក៏មានសេចក្តីពេញចិត្ត ត្រេកអរចំពោះភាសិតរបស់ព្រះមានបុណ្យ។
ចប់កកចូបមសូត្រ ទី១
ID: 636822514068689922
ទៅកាន់ទំព័រ៖