ព្រះត្រៃបិដក ភាគ ២១

​ដ៏​ចម្រើន​ ​ពីរោះ​ណាស់​ ​។​បេ​។​ ​សូម​ព្រះ​គោតម​ដ៏​ចម្រើន​ ​ចាំទុក​នូវ​ខ្ញុំ​ព្រះអង្គ​ ​ថា​ជា​ឧបាសក​ ​ដល់​នូវ​សរណៈ​ ​ស្មើដោយ​ជីវិត​ ​ចាប់​ដើម​តាំង​អំពី​ថ្ងៃនេះ​ ​តរៀងទៅ​។​

​ចប់​ ​ចូឡ​សា​រោ​បម​សូត្រ​ ​ទី១០​។​
​ចប់​ ​ឱ​បម្ម​វគ្គទី៣​។​
​បញ្ជីរឿង​នៃ​ឱ​បម្ម​វគ្គ​នោះ​ ​ដូច្នេះ​


​រឿង​មោលិ​យ​ភិក្ខុ​ ​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​គម្រាម​ ​ក្នុង​កក​ចូ​បម​សូត្រ១​ ​រឿង​អរិ​ដ្ឋ​ភិក្ខុ​ប្រកាន់​មិច្ឆាទិដ្ឋិ​ ​ក្នុង​អ​ល​គ​ទ្ទូ​បម​សូត្រ១​ ​រឿង​កុមារ​កស្សប​ភិក្ខុ​ ​នៅក្នុង​អន្ធ​វ័ន​ ​ក្នុង​វម្មិ​ក​សូត្រ១​ ​រឿង​បុណ្ណ​ភិក្ខុ​ ​ក្នុង​រថ​វិនីត​សូត្រ១​ ​រឿង​បុគ្គល​ដាំដំណាំ​ ​ក្នុង​និវាប​សូត្រ១​ ​រឿង​សត្វ​ម្រឹគ​ដេក​សង្កត់​លើ​គំនរ​អន្ទាក់​ ​ក្នុង​បាស​រាសិ​សូត្រ១​ ​រឿង​ប្រៀប​មេ​ដំរី​ឈ្មោះ​ក​រេណុ​ ​(​មាន​ធ្មេញ​ក្បំ​)​ ​ក្នុង​ចូឡ​ហត្ថិ​បទោ​បម​សូត្រ១​ ​រឿង​ស្នាមជើង​ដំរី​ ​ក្នុង​មហា​ហត្ថិ​បទោ​បម​សូត្រ១​ ​រឿង​ធម៌​ដ៏​ប្រសើរ​ ​ប្រៀប​ដូច​ខ្លឹមឈើ​ ​ក្នុង​មហា​សា​រោ​បម​សូត្រ១​ ​រឿង​បិ​ង្គល​កោ​ច្ឆ​ព្រាហ្មណ៍​ ​ក្នុង​ចូឡ​សា​រោ​បម​សូត្រ១​។​
ថយ | ទំព័រទី ២៥៥
ID: 636822585054290066
ទៅកាន់ទំព័រ៖