ព្រះត្រៃបិដក ភាគ ២១
ធម៌ទាំងឡាយណា ដែលព្រះមានព្រះភាគ ទ្រង់សំដែងថា តែងធ្វើនូវសេចក្តីអន្តរាយ ធម៌ទាំងឡាយនោះ មិនអាចធ្វើនូវសេចក្តីអន្តរាយ ដល់បុគ្គលអ្នកសេពទេ មែនឬ កាលដែលយើងខ្ញុំទាំងឡាយ សួរយ៉ាងនេះហើយ អរិដ្ឋភិក្ខុ មានបុព្វបុរសជាអ្នកសម្លាប់ត្មាត ក៏និយាយមកនឹងយើងខ្ញុំទាំងឡាយវិញដូច្នេះថា នែអាវុសោទាំងឡាយ ខ្ញុំដឹងច្បាស់នូវធម៌ ដែលព្រះមានព្រះភាគ ទ្រង់សំដែងហើយ យ៉ាងនេះឯង ធម៌ទាំងឡាយណា ដែលព្រះមានព្រះភាគ ទ្រង់សំដែងថា តែងធ្វើនូវសេចក្តីអន្តរាយ ធម៌ទាំងឡាយនោះ មិនអាចធ្វើនូវសេចក្តីអន្តរាយដល់បុគ្គលអ្នកសេពទេ បពិត្រព្រះអង្គដ៏ចម្រើន គ្រានោះឯង យើងខ្ញុំទាំងឡាយ មានប្រាថ្នានឹងធ្វើអរិដ្ឋភិក្ខុ ឲ្យបែរចាកទិដ្ឋិអាក្រក់នុ៎ះ ទើបយើងខ្ញុំទាំងឡាយ សាកសួរដេញដោលសួររកហេតុថា ម្នាលអាវុសោអរិដ្ឋ អ្នកកុំពោលយ៉ាងហ្នឹង អ្នកកុំពោលបង្កាច់នូវព្រះមានព្រះភាកឡើយ ការពោលបង្កាច់ព្រះមានព្រះភាគមិនល្អទេ ព្រោះថា ព្រះមានព្រះភាគ មិនបានត្រាស់យ៉ាងនេះទេ នែអាវុសោអរិដ្ឋ ធម៌ទាំងឡាយនោះ តែងធ្វើនូវសេចក្តីអន្តរាយ ដែលព្រះមានព្រះភាគទ្រង់សំដែងហើយដោយអនេកបរិយាយធម៌ទាំងឡាយនោះ
ID: 636822515600017509
ទៅកាន់ទំព័រ៖