ព្រះត្រៃបិដក ភាគ ២១
មិនអាចធ្វើភិក្ខុឈ្មោះអរិដ្ឋ មានបុព្វបុរសជាអ្នកសម្លាប់ត្មាត ឲ្យបែរចាកទិដ្ឋិអាក្រក់នុ៎ះ បានជាយើងខ្ញុំទាំងឡាយ សូមក្រាបបង្គំទូលហេតុនុ៎ះចំពោះព្រះមានព្រះភាគ។
[១៤] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុ១រូបថា ម្នាលភិក្ខុ ចូរអ្នកមកអាយ អ្នកចូរទៅហៅអរិដ្ឋភិក្ខុ មានបុព្វបុរសជាអ្នកសម្លាប់ត្មាត តាមពាក្យតថាគតថា ម្នាលអាវុសោអរិដ្ឋ ព្រះសាស្តាទ្រង់ត្រាស់ហៅលោក។ ភិក្ខុនោះទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយក៏ចូលទៅរកអរិដ្ឋភិក្ខុ មានបុព្វបុរស ជាអ្នកសម្លាប់ត្មាត លុះចូលទៅដល់ហើយ ក៏និយាយនឹងអរិដ្ឋភិក្ខុ មានបុព្វបុរស ជាអ្នកសម្លាប់ត្មាត ដូច្នេះថា ម្នាលអាវុសោអរិដ្ឋ ព្រះសាស្តាទ្រង់ត្រាស់ហៅលោក។ អរិដ្ឋភិក្ខុ មានបុព្វបុរស ជាអ្នកសម្លាប់ត្មាត ក៏ទទួលពាក្យភិក្ខុនោះថា អើអាវុសោ ហើយក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ លុះអរិដ្ឋភិក្ខុ មានបុព្វបុរសជាអ្នកសម្លាប់ត្មាត អង្គុយក្នុងទីដ៏សមគួរហើយ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់សួរដូច្នេះថា
ID: 636822516094515793
ទៅកាន់ទំព័រ៖