ព្រះត្រៃបិដក ភាគ ២១
ដើម្បីមិនជាប្រយោជន៍ ជាទុក្ខ ដល់មោឃបុរសនោះ អស់កាលយូរអង្វែង។ ម្នាលភិក្ខុទាំងឡាយ អរិដ្ឋភិក្ខុនោះ វៀរលែងចាកកាមទាំងឡាយ វៀរលែងចាកសេចក្តីសំគាល់ ក្នុងកាមទាំងឡាយ វៀរលែងចាកកាមវិតក្កៈទាំងឡាយហើយ ត្រឡប់សេពនូវកាមទាំងឡាយវិញ នេះមិនមែនជាឋានៈឡើយ។
[១៦] ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ មានមោឃបុរសពួកខ្លះ រៀនធម៌គឺសុត្ត
(១) គេយ្យៈ
(២) វេយ្យាករណៈ
(៣) គាថា
(៤) ឧទាន
(៥)
(១) បានខាងឧភតោវិភង្គ គឺភិក្ខុវិភង្គ និងភិក្ខុនីវិភង្គ និងនិទ្ទេស គឺបទភាជនៈ របស់ឧភតោវិភង្គនោះ និងខន្ធកៈទាំង២២ មានបព្វជ្ជាខន្ធកៈជាដើម និងបរិវារៈ និងមង្គលសូត្រ រតនសូត្រ នាឡកសូត្រ តុវដ្តកសូត្រ ដែលមានក្នុងគម្ពីរសុត្តនិបាត និងសូត្រដទៃៗ ដែលជាពាក្យរបស់ព្រះតថាគត។ (២) បានខាងសូត្រទាំងអស់ ដែលមានគាថា និងសគាថាវត្ថុទាំងអស់ ក្នុងសំយុត្តនិកាយ។ (៣) បានខាងអភិធម្មបិដកទាំងអស់ និងសូត្រដែលគ្មានគាថា និងពុទ្ធវចនៈឯទៀតៗដែលមិនបានសង្គ្រោះដោយអង្គ៨។ (៤) បានខាងធម្មបទ ថេរគាថា ថេរីគាថា និងគាថាសុទ្ធ មិនបានឈ្មោះថាសុត្ត ក្នុងគម្ពីរសត្តនិបាត។ (៥) បានខាងព្រះសូត្រទាំង៨២ប្រកបដោយគាថា ដែលសម្រេចមកអំពីសោមនស្សញ្ញាណ។
ID: 636822517826664866
ទៅកាន់ទំព័រ៖