ព្រះត្រៃបិដក ភាគ ២១

ក៏​សោកសៅ​ ​លំបាក​ ​ខ្សឹកខ្សួល​ ​គក់​ទ្រូង​ ​កន្ទក់កន្ទេញ​ ​ដល់​នូវ​សេចក្តី​វង្វេង​ភ្លេច​ ​ម្នាល​ភិក្ខុ​ ​កាលបើ​បរិក្ខារ​ខាងក្រៅ​មិន​មាន​ហើយ​ ​សេចក្តី​តក់ស្លុត​ ​រមែង​មាន​យ៉ាងនេះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ចុះ​កាលបើ​បរិក្ខារ​ខាងក្រៅ​មិន​មាន​ហើយ​ ​សេចក្តី​មិន​តក់ស្លុត​មាន​ដែរ​ឬទេ​។​ ​ព្រះមានព្រះភាគ​តប​ថា​ ​ម្នាល​ភិក្ខុ​ ​មាន​ ​ហើយ​ទ្រង់​ត្រាស់​តទៅទៀត​ថា​ ​ម្នាល​ភិក្ខុ​ ​បុគ្គល​ពួក​មួយ​ ​ក្នុង​លោក​នេះ​ ​មិន​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​ទ្រព្យរបស់​អាត្មាអញ​មាន​ហើយ​ ​តែ​ឥឡូវ​ ​ទ្រព្យរបស់​អាត្មាអញ​នោះ​ ​ត្រឡប់ទៅ​ជា​គ្មាន​វិញ​ ​ទ្រព្យ​ណា​ ​ដែល​អាត្មាអញ​គួរ​បាន​ ​ឥឡូវ​អាត្មាអញ​មិនបាន​ទ្រព្យ​នោះ​ឡើយ​ ​បុគ្គល​នោះ​មិន​សោកសៅ​ ​មិន​លំបាក​ ​មិន​ខ្សឹកខ្សួល​ ​មិន​គក់​ទ្រូង​ ​កន្ទក់កន្ទេញ​ ​មិនដល់​នូវ​សេចក្តី​វង្វេង​ភ្លេច​ ​ម្នាល​ភិក្ខុ​ ​កាលបើ​បរិក្ខារ​ខាងក្រៅ​មិន​មាន​ហើយ​ ​សេចក្តី​មិន​តក់ស្លុត​ ​រមែង​មាន​ ​យ៉ាងនេះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ចុះ​កាលបើ​វត្ថុ​ខាងក្នុង​មិន​មាន​ហើយ​ ​សេចក្តី​តក់ស្លុត​ ​មាន​ឬទេ​។​ ​ព្រះមានព្រះភាគ​ទ្រង់​តប​ថា​ ​ម្នាល​ភិក្ខុ​ ​មាន​ ​ហើយ​ទ្រង់​ត្រាស់​តទៅទៀត​ថា​ ​ម្នាល​ភិក្ខុ​ ​បុគ្គល​ពួក​មួយ​ ​ក្នុង​លោក​នេះ​ ​មាន​សេចក្តី​យល់
ថយ | ទំព័រទី ៥១ | បន្ទាប់
ID: 636822521212678535
ទៅកាន់ទំព័រ៖