ព្រះត្រៃបិដក ភាគ ២១
សោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស សេចក្តីចង្អៀតចង្អល់ចិត្ត មិនគប្បីកើតឡើង ដល់បុគ្គលអ្នកប្រកាន់នូវអត្តវាទុបាទានណា អ្នកទាំងឡាយ បានឃើញ នូវអត្តវាទុបាទាននោះឬទេ។ បពិត្រព្រះអង្គដ៏ចម្រើន ពួកខ្ញុំព្រះអង្គមិនឃើញនូវអត្តវាទុបាទាននុ៎ះទេ។ ម្នាលភិក្ខុទាំងឡាយ ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស សេចក្តីចង្អៀតចង្អល់ចិត្ត មិនគប្បីកើតឡើង ដល់បុគ្គលអ្នកប្រកាន់ នូវអត្តវាទុបាទានណា សូម្បីតថាគត ក៏មិនឃើញ នូវអត្តវាទុបាទាននោះដែរ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស សេចក្តីចង្អៀតចង្អល់ចិត្ត មិនគប្បីកើតឡើង ដល់បុគ្គលអាស្រ័យ នូវទិដ្ឋិនិស្ស័យណា អ្នកទាំងឡាយ អាស្រ័យនូវទិដ្ឋិនិស្ស័យនោះ ម្នាលភិក្ខុទាំងឡាយ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស សេចក្តីចង្អៀតចង្អល់ចិត្ត មិនគប្បីកើតឡើង ដល់បុគ្គលអាស្រ័យនូវទិដ្ឋិនិស្ស័យណា អ្នកទាំងឡាយ ឃើញនូវទិដ្ឋិនិស្ស័យនោះឬទេ។ បពិត្រព្រះអង្គដ៏ចម្រើន ពួកខ្ញុំព្រះអង្គមិនឃើញ នូវទិដ្ឋិនិស្ស័យនោះទេ។ ម្នាលភិក្ខុទាំងឡាយ
ID: 636822522460389900
ទៅកាន់ទំព័រ៖