ព្រះត្រៃបិដក ភាគ ២១
            
        
        
            
            
                
                ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច រូបជាធម្មជាតទៀង ឬមិនទៀង។ បពិត្រព្រះអង្គដ៏ចម្រើន មិនទៀងទេ។ របស់ណា ដែលមិនទៀង របស់នោះជាទុក្ខ ឬជាសុខ។ បពិត្រព្រះអង្គដ៏ចម្រើន ជាទុក្ខ។ របស់ណា ដែលមិនទៀង ដែលជាទុក្ខ មានសភាពប្រែប្រួលជាធម្មតា គួរនឹងពិចារណាឃើញ នូវរបស់នោះថា នុ៎ះរបស់អាត្មាអញ នុ៎ះជាអាត្មាអញ នុ៎ះជាខ្លួនរបស់អាត្មាអញ ដូច្នេះឬ។ បពិត្រព្រះអង្គដ៏ចម្រើន ហេតុនោះមិនគួរនឹងយល់ឃើញដូច្នោះទេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច វេទនា។បេ។ សញ្ញា... សង្ខារទាំងឡាយ វិញ្ញាណជារបស់ទៀង ឬមិនទៀង។ បពិត្រព្រះអង្គដ៏ចម្រើន មិនទៀងទេ។ របស់ណា ដែលមិនទៀង របស់នោះជាទុក្ខ ឬជាសុខ។ បពិត្រព្រះអង្គដ៏ចម្រើន ជាទុក្ខ។ របស់ណា ដែលមិនទៀង ដែលជាទុក្ខ មានសភាពប្រែប្រួលជាធម្មតា គួរនឹងពិចារណាឃើញនូវរបស់នុ៎ះថា នុ៎ះរបស់អាត្មាអញ នុ៎ះជាអាត្មាអញ នុ៎ះជាខ្លួនរបស់អាត្មាអញ ដូច្នេះឬ។ បពិត្រព្រះអង្គដ៏ចម្រើន ហេតុនុ៎ះ មិនគួរនឹងយល់ឃើញដូច្នោះទេ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ រូបណានីមួយ
            
            
         
        
            
                ID: 636822522940087337 
                
            
            
                ទៅកាន់ទំព័រ៖