ព្រះត្រៃបិដក ភាគ ២១

ស្រឡះ​ហើយ​ ​សេចក្តី​ដឹង​ថា​ ​អាត្មាអញ​ ​ផុត​ស្រឡះ​ហើយ​ដូច្នេះ​ ​ក៏​កើតមានឡើង​ ​ហើយ​ដឹង​ច្បាស់​ថា​ ​ជាតិ​អស់ហើយ​ ​មគ្គ​ព្រហ្មចរិយ​ធម៌​ ​អាត្មាអញ​ ​បាន​នៅ​រួចហើយ​ ​កិច្ច​ដែល​គួរ​ធ្វើ​ ​អាត្មាអញ​ ​បាន​ធ្វើ​ហើយ​ ​កិច្ច​ដទៃ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នេះ​ ​តថាគត​ហៅថា​ ​អ្នកមាន​សន្ទះទ្វារ​កង់​(​១​)​ ​លើកឡើង​ហើយ​ផង​មាន​គូ​រំលុប​រំលាយ​ហើយ​ផង​ ​មាន​សសរ​គោល​ដក​ឡើង​ហើយ​ផង​ ​មិន​មាន​សន្ទះទ្វារ​ផង​ ​ជា​អរិយៈ​មាន​ទង់ជ័យ​ ​ដាក់ចុះ​ហើយ​ ​មានភារៈ​ដាក់ចុះ​ហើយ​ ​ប្រាសចាក​មានៈ​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នកមាន​សន្ទះទ្វារ​កង់​លើកឡើង​ ​តើ​ដោយ​ប្រការ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​បាន​លះបង់​នូវ​អវិជ្ជា​ ​ទាំង​បាន​កាត់​ផ្តាច់​ឫសគល់​ ​ធ្វើឲ្យ​ដូចជា​ដើមត្នោត​កំបុតក​ ​ធ្វើឲ្យ​លែង​មាន​បែបភាព​ ​ឲ្យ​លែងកើត​ទៅខាងមុខ​ទៀត​ ​ជា​ធម្មតា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នកមាន​សន្ទះទ្វារ​កង់​ ​លើកឡើង​ហើយ​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នកមាន​គូ​រំលុប​រំលាយ​នោះ​ ​តើ​ដោយ​ប្រការ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​
​(​១​)​ ​សន្ទះទ្វារ​កង់​ ​ឬ​សន្ទះទ្វារ​ជើងគុល​ ​ដែល​ធ្វើ​សម្រាប់​អូស​ចេញចូល​បិទ​បើកទ្វារ​ស្រុក​ ​ទ្វារ​នគរ​ធំៗ​
ថយ | ទំព័រទី ៥៩ | បន្ទាប់
ID: 636822523654588204
ទៅកាន់ទំព័រ៖