ព្រះត្រៃបិដក ភាគ ២១

ក្រោម៥​ ​ទាំង​បាន​កាត់​ផ្តាច់​ឫសគល់​ ​ធ្វើឲ្យ​ដូចជា​ដើមត្នោត​កំបុតក​ ​លែង​មាន​បែបភាព​ ​ឲ្យ​លែងកើត​តទៅ​ខាងមុខ​ទៀត​ ​ជា​ធម្មតា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ ​ជា​អ្នក​មិន​មាន​សន្ទះទ្វារ​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ ​ជា​អរិយៈ​ ​មាន​ទង់ជ័យ​ដាក់ចុះ​ហើយ​ ​មានភារៈ​ដាក់ចុះ​ហើយ​ ​ប្រាសចាក​មានៈ​ ​តើ​ដោយ​ប្រការ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​បាន​លះបង់​នូវ​អស្មិ​មានៈ​ ​ទាំង​បាន​កាត់​ផ្តាច់​ឫសគល់​ ​ធ្វើឲ្យ​ដូចជា​ដើមត្នោត​កំបុតក​ ​ឲ្យ​លែង​មាន​បែបភាព​ ​ឲ្យ​លែងកើត​តទៅ​ខាងមុខ​ទៀត​ ​ជា​ធម្មតា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ ​ជា​អរិយៈ​ ​មាន​ទង់ជ័យ​ដាក់ចុះ​ហើយ​ ​មានភារៈ​ដាក់ចុះ​ហើយ​ ​ប្រាសចាក​មានៈ​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​
 [​២៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ទេវតា​ ​ព្រមទាំង​ព្រះឥន្ទ្រ​ ​ព្រះព្រហ្ម​ ​និង​ប​ជា​បតិ​ទេវរាជ​ ​នាំគ្នា​តាម​ស្វែងរក​ភិក្ខុ​ ​ដែល​មានចិត្ត​រួច​ស្រឡះ​យ៉ាងនេះ​ ​ក៏​មិនបាន​ប្រទះ​ថា​ ​វិញ្ញាណ​របស់​សត្វ​អាស្រ័យ​ហើយ​ ​នូវ​អារម្មណ៍​នេះ​ ​សេចក្តី​នោះ​ព្រោះ​ហេតុអ្វី​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​ពោល​នូវ​សត្វ​ថា​ ​មិន​មាន​ក្នុង​បច្ចុប្បន្ន​នេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តែ​មាន
ថយ | ទំព័រទី ៦១ | បន្ទាប់
ID: 636822524276253762
ទៅកាន់ទំព័រ៖