ព្រះត្រៃបិដក ភាគ ២១

សន្តោស​ ​ដោយខ្លួនឯង​ផង​ ​សំដែង​អំពី​ការ​សន្តោស​(​១​)​ ​ដល់​ពួក​ភិក្ខុ​ផង​ ​ជា​អ្នក​ស្ងប់ស្ងាត់​ ​ដោយខ្លួនឯង​ផង​ ​សំដែង​អំពី​ការ​ស្ងប់ស្ងាត់​(​២​)​ ​ដល់​ពួក​ភិក្ខុ​ផង​ ​ជា​អ្នក​មិន​ច្រឡូកច្រឡំ​ដោយខ្លួនឯង​ផង​ ​សំដែង​អំពី​កា​រមិនច្រ​ឡូ​ច្រឡំ​(​៣​)​ ​ដល់​ពួក​ភិក្ខុ​ផង​ ​ជា​អ្នក​ប្រារព្ធ​សេចក្តី​ព្យាយាម​ ​ដោយខ្លួនឯង​ផង​ ​សំដែង​អំពី​ការ​ប្រារព្ធ​ព្យាយាម​(​៤​)​ ​ដល់​ពួក​ភិក្ខុ​ផង​ ​ជា​អ្នក​បរិបូណ៌​ដោយ​សីល​ ​ចំពោះខ្លួន​ឯង​ផង​ ​សំដែង​អំពី​ការ​បរិបូណ៌​ដោយ​សីល​(​៥​)​ ​ដល់​ពួក​ភិក្ខុ​ផង​ ​ជា​អ្នក​បរិបូណ៌​ដោយ​សមាធិ​ចំពោះខ្លួន​ឯង​ផង​ ​សំដែង​អំពី​ការ​បរិបូណ៌​ដោយ​សមាធិ​(​៦​)​ ​ដល់​ពួក​ភិក្ខុ​ផង​ ​ជា​អ្នក​បរិបូណ៌​ដោយ​បញ្ញា​ ​ចំពោះខ្លួន​ឯង​ផង​ ​
​(​១​)​ ​និយាយ​អំពី​សន្តោស​ ​១២យ៉ាងគឺ​ ​ចីវរ​សន្តោស​ ​មាន៣គឺ​ ​ត្រេកអរ​គួរ​តាម​បាន១​ ​ត្រេកអរ​គួរ​តាម​កំឡាំង១​ ​ត្រេកអរ​គួរ​តាម​អត្តភាព១​ ​ឯ​ក្នុង​បិណ្ឌបាត​សន្តោស​ ​សេនាសន​សន្តោស​ ​និង​គិលាន​ប្ប​ច្ច​យស​ន្តោស​ ​មា​នបីៗ​ដូចគ្នា​ ​រួម​ជា១២​។​ ​(​២​)​ ​និយាយ​អំពី​សេចក្តី​ស្ងប់ស្ងាត់៣យ៉ាងគឺ​ ​ស្ងាត់​កាយ១​ ​ស្ងាត់​ចិត្ត​ ​គឺ​សមាបត្តិ​ប្រាំបី១​ ​ស្ងាត់​ចាក​កិលេស​ ​គឺ​ព្រះនិព្វាន១​។​ ​(​៣​)​ ​និយាយ​អំពី​ការ​មិន​ច្រឡូកច្រឡំ​ ​មាន៥យ៉ាងគឺ​ ​មិន​ច្រឡូកច្រឡំ​ ​ដោយ​ឮ​សំឡេង១​ ​មិន​ច្រឡូកច្រឡំ​ ​ដោយ​ឃើញ​រូប១​ ​មិន​ច្រឡូកច្រឡំ​ ​ដោយ​ពាក្យ​និយាយ​ឆ្លើយឆ្លង១​ ​មិន​ច្រឡូកច្រឡំ​ ​ដោយ​ការប្រើ​ប្រាស់​ជាមួយគ្នា១​ ​មិន​ច្រឡូកច្រឡំ​ ​ដោយ​ការ​ប៉ះពាល់​កាយ១​។​ ​(​៤​)​ ​និយាយ​អំពី​ការ​ប្រារព្ធ​ព្យាយាម​ ​ដែល​ពេញ​បរិបូណ៌​ក្នុង​កាយ​ ​និង​ចិត្ត​ ​គ្រប់​ឥតិ​យា​បថ​ទាំង៤​។​ ​(​៥​)​ ​បរិបូណ៌​ដោយ​សីល​ ​គឺ​បាន​ដល់​ចតុ​ប្បា​រិ​សុទ្ធសីល​។​ ​(​៦​)​ ​សមាធិ​ក្នុង​ទីនេះ​ ​បាន​ដល់​វិបស្សនា​ ​ដែល​មាន​សមាបត្តិ៨​ ​ជា​គ្រឿង​ទ្រ​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៨១ | បន្ទាប់
ID: 636822530706171532
ទៅកាន់ទំព័រ៖