ព្រះត្រៃបិដក ភាគ ២១
សំដែងអំពីការមិនមានប្រាថ្នា ដល់ពួកភិក្ខុផង ជាអ្នកសន្តោស ដោយខ្លួនឯងផង។បេ។ ជាអ្នកស្ងប់ស្ងាត់ ដោយខ្លួនឯងផង... ជាអ្នកមិនច្រឡូកច្រឡំ ដោយខ្លួនឯងផង... ជាអ្នកមានសេចក្តីព្យាយាម ដោយខ្លួនឯងផង... ជាអ្នកបរិបូណ៌ ដោយសីលចំពោះខ្លួនឯងផង... ជាអ្នកបរិបូណ៌ដោយសមាធិ ចំពោះខ្លួនឯងផង...ជាអ្នកបរិបូណ៌ ដោយបញ្ញា ចំពោះខ្លួនឯងផង...ជាអ្នកបរិបូណ៌ ដោយវិមុត្តិ ចំពោះខ្លួនឯងផង...ជាអ្នកបរិបូណ៌ដោយវិមុត្តិញាណទស្សនៈចំពោះខ្លួនឯងផង សំដែងអំពីការបរិបូណ៌ដោយវិមុត្តិញាណទស្សនៈ ដល់ពួកភិក្ខុផង ជាអ្នកឲ្យឱវាទ បំភ្លឺឲ្យដឹងច្បាស់ ពន្យល់ បបួល ធ្វើឲ្យក្លាហាន ធ្វើឲ្យរីករាយ ដល់ពួកសព្រហ្មចារីផង។
[៣១] សម័យនោះឯង ព្រះសារីបុត្តមានអាយុ អង្គុយក្បែរព្រះមានព្រះភាគ។ លំដាប់នោះ ព្រះសារីបុត្តមានអាយុ មានសេចក្តីត្រិះរិះ ដូច្នេះថា បុណ្ណមុន្តាណីបុត្តមានអាយុ ហៅពេញជាមានលាភ ទាំងអត្តភាពជាមនុស្ស ក៏បុណ្ណមិន្តាណីបុត្តបានហើយដោយប្រពៃ (ព្រោះ)
ID: 636822531341567874
ទៅកាន់ទំព័រ៖