ព្រះត្រៃបិដក ភាគ ២១
តាមហូរហែ ក៏បានចូលទៅគាល់ព្រះមានព្រះភាគ ដែលគង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថីនោះ លុះចូលទៅដល់ហើយ ទើបថ្វាយព្រះមានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ លុះបុណ្ណមុន្តាណីបុត្តមានអាយុ អង្គុយក្នុទីដ៏សមគួរហើយ ព្រះមានព្រះភាគ ទ្រង់ពន្យល់ ណែនាំ ឲ្យក្លាហាន ឲ្យរីករាយ ដោយធម្មីកថា។ គ្រានោះ បុណ្ណមុន្តាណីបុត្តមានអាយុ កាលបើព្រះមានព្រះភាគ ទ្រង់ពន្យល់ ណែនាំ ឲ្យក្លាហាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏ត្រេកអររីករាយ ចំពោះភាសិត របស់ព្រះមានព្រះភាគ ហើយក្រោកអំពីអាសនៈ ថ្វាយបង្គំលាព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចូលទៅឯអន្ធវ័ន (ព្រៃជាំ) ដើម្បីនៅសម្រាកក្នុងវេលាថ្ងៃ។
[៣៣] គ្រានោះឯង មានភិក្ខុ១រូប ចូលទៅរកព្រះសារីបុត្តមានអាយុ លុះចូលទៅដល់ហើយ បានពោលពាក្យដូចនេះ នឹងព្រះសារីបុត្តមានអាយុថា អាវុសោសារីបុត្ត អ្នកសំដែងសេចក្តីសរសើររឿយៗ នូវភិក្ខុបុណ្ណមុន្តាណីបុត្ត ឯភិក្ខុបុណ្ណមុន្តាបុត្តនោះ ដែលព្រះមានព្រះភាគ
ID: 636822531930481558
ទៅកាន់ទំព័រ៖