ព្រះត្រៃបិដក ភាគ ២១

ចុះ​បដិបទា​ញាណទស្សនៈ​វិសុទ្ធិ​ឬ​.​.​.​ ​កាល​ខ្ញុំ​សួរ​ថា​ ​ម្នាល​អាវុសោ​ ​ញាណទស្សនៈ​វិសុទ្ធិ​ ​ជា​អនុ​បាទា​បរិនិព្វាន​ឬ​ ​លោក​ឆ្លើយ​ថា​ ​ម្នាល​អាវុសោ​ ​នេះ​មិនមែនទេ​ ​កាល​ខ្ញុំ​សួរ​ថា​ ​ម្នាល​អាវុសោ​ ​ចុះ​អនុ​បាទា​បរិនិព្វាន​ ​ក្រៅអំពី​ធម៌​ទាំងនេះ​ឬ​ ​លោក​ឆ្លើយ​ថា​ ​ម្នាល​អាវុសោ​ ​នេះ​មិនមែនទេ​ ​ម្នាល​អាវុសោ​ ​(​កាលបើ​យ៉ាងនេះ​)​ ​ចុះ​សេចក្តី​នៃ​ភាសិត​នេះ​ ​តើ​លោក​យល់​យ៉ាងណា​។​
 [​៣៥​]​ ​បុ​ណ្ណ​មុន្តាណី​បុត្ត​ ​តប​ថា​ ​ម្នាល​អាវុសោ​ ​បើ​ព្រះមានព្រះភាគ​ ​បញ្ញត្ត​នូវ​សីលវិសុទ្ធិ​ ​ថា​ជា​អនុ​បាទា​បរិនិព្វាន​ហើយ​ ​ឈ្មោះថា​ ​បញ្ញ​ត្ត​នូវ​ស​ឧបាទាន​ ​ថា​ជា​អនុ​បាទា​បរិនិព្វាន​ទៅវិញ​។​ ​ម្នាល​អាវុសោ​ ​បើ​ព្រះមានព្រះភាគ​ ​បញ្ញត្ត​នូវ​ចិត្ត​វិសុទ្ធិ​ ​ថា​ជា​អនុ​បាទា​បរិនិព្វាន​ហើយ​ ​ឈ្មោះថា​បញ្ញត្ត​ ​នូវ​ស​ឧបាទាន​ ​ថា​ជា​អនុ​បាទា​បរិនិព្វាន​ទៅវិញ​។​ ​ម្នាល​អាវុសោ​ ​បើ​ព្រះមានព្រះភាគ​ ​បញ្ញត្ត​នូវ​ទិដ្ឋិ​វិសុទ្ធិ​ ​ថា​ជា​អនុ​បាទា​បរិនិព្វាន​ហើយ​ ​ឈ្មោះថា​ ​បញ្ញ​ត្ត​នូវ​ស​ឧបាទាន​ ​ថា​ជា​ ​អនុ​បាទា​បរិនិព្វាន​ទៅវិញ​។​ ​ម្នាល​អាវុសោ​ ​បើ​ព្រះមានព្រះភាគ​ ​បញ្ញត្ត​នូវ​កង្ខា​វិត​រណ​វិសុទ្ធិ​ ​ថា​ជា​អនុ​បាទា​បរិនិព្វាន​ហើយ​ ​ឈ្មោះថា
ថយ | ទំព័រទី ៩១ | បន្ទាប់
ID: 636822533844831053
ទៅកាន់ទំព័រ៖