ព្រះត្រៃបិដក ភាគ ២១
[៣៦] ម្នាលអាវុសោ ដូចជាព្រះបាទបសេនទិកោសល ទ្រង់នៅគ្រប់គ្រងក្រុងសាវត្ថី មានកិច្ចនីមួយ ដែលត្រូវធ្វើជាប្រញាប់ប្រញាល់ កើតឡើងក្នុងក្រុងសាកេត ជនទាំងឡាយ ដែលនៅត្រង់ចន្លោះក្រុងសាវត្ថី និងក្រុងសាកេត គប្បីរៀបចំ នូវរថព្រះទីនាំងទាំង៧ ថ្វាយព្រះបាទបសេនទិកោសលនោះរួចហើយ ម្នាលអាវុសោ ទើបព្រះបាទបសេនទិកោសល ទ្រង់ស្តេចចេញអំពីក្រុងសាវត្ថី ឡើងព្រះទីនាំងទី១ ទៀបទ្វារព្រះរាជវាំងខាងក្នុង ទ្រង់ស្តេចដោយរថព្រះទីនាំងទី១ ក៏បានដល់ទៅរថព្រះទីនាំងទី២ ហើយលះបង់រថព្រះទីនាំងទី១ ឡើងគង់រថព្រះទីនាំងទី២ ទ្រង់ស្តេចដោយរថព្រះទីនាំងទី២ ក៏បានដល់ទៅរថព្រះទីនាំងទី៣ ទ្រង់លះបង់រថព្រះទីនាំងទី២ រួចឡើងគង់រថព្រះទីនាំងទី៣ ទ្រង់ស្តេចដោយរថព្រះទីនាំងទី៣ ក៏បានដល់រថព្រះទីនាំងទី៤ ទ្រង់លះបង់រថព្រះទីនាំងទី៣ ក៏ឡើងគង់រថព្រះទីនាំងទី៤ ទ្រង់ស្តេចដោយរថព្រះទីនាំងទី៤ ក៏បានដល់រថព្រះទីនាំងទី៥ ទ្រង់លះបង់រថព្រះទីនាំងទី៤
ID: 636822534292676668
ទៅកាន់ទំព័រ៖