ព្រះត្រៃបិដក ភាគ ២១
ឈ្មោះថា ជាលាភ របស់ពួកសព្រហ្មចារី ទាំងជាតិជាមនុស្ស ក៏ឈ្មោះថា ពួកសព្រហ្មចារីបានល្អហើយ ត្រង់ដែលពួកសព្រហ្មចារីបុគ្គល បានឃើញ បានចូលទៅអង្គុយជិត នូព្រះបុណ្ណមន្តាណីបុត្តមានអាយុ ទោះបីពួកសព្រហ្មចារី ថែររក្សាដោយធ្វើរង្វេលសំពត់លើក្បាល ហើយឲ្យព្រះបុណ្ណមន្តាណីបុត្តមានអាយុ អង្គុយលើនោះ គប្បីបានឃើញ បានចូលទៅអង្គុយជិត នូវព្រះបុណ្ណមន្តាណីបុត្តមានអាយុ ឈ្មោះថា ជាលាភរបស់ពួកសព្រហ្មចារីទាំងនោះផង ជាតិជាមនុស្ស ក៏ឈ្មោះថា ពួកសព្រហ្មចារីទាំងនោះ បានល្អហើយផង ឈ្មោះថាជាលាភ របស់យើងផង ជាតិជាមនុស្ស ក៏ឈ្មោះថា យើងបានដោយល្អផង ត្រង់ដែលពួកយើងបានឃើញ បានចូលមកអង្គុយជិត នូវព្រះបុណ្ណមន្តាណីបុត្តមានអាយុ។
[៣៨] កាលបើព្រះសារីបុត្តពោលយ៉ាងនេះហើយ ព្រះបុណ្ណមន្តាណីបុត្តមានអាយុ បានសួរព្រះសារីបុត្តមានអាយុយ៉ាងនេះថា ចុះលោកមានអាយុ ឈ្មោះអ្វី ពួកសព្រហ្មចារី ស្គាល់ឈ្មោះលោកមានអាយុ ថាដូចម្តេច។ ព្រះសារីបុត្តឆ្លើយថា ម្នាលអាវុសោ ខ្ញុំឈ្មោះឧបតិស្សៈ
ID: 636822535383389053
ទៅកាន់ទំព័រ៖