ព្រះត្រៃបិដក ភាគ ២២
មជ្ឈិមនិកាយ មូលបណ្ណាសក តតិយភាគ
មហាយមកវគ្គ
ចូឡគោសិង្គសាលសូត្រ ទី១
[១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងព្រះពន្លាឥដ្ឋ ទៀបនាទិកគ្រាម។ សម័យនោះឯង ព្រះអនុរុទ្ធមានអាយុ ព្រះនន្ទិយមានអាយុ និងព្រះកិមិលៈមានអាយុ នៅក្នុងព្រៃឈ្មោះ គោសិង្គសាលវ័ន
(១) ។ គ្រានោះ ព្រះមានព្រះភាគ ចេញចាកទីសម្ងំ ក្នុងសាយណ្ហសម័យ ហើយចូលទៅក្នុងព្រៃគោសិង្គសាលវ័ននោះ។ អ្នករក្សាព្រៃ បានឃើញព្រះមានព្រះភាគ កំពុងស្តេចទៅអំពីចម្ងាយ លុះឃើញហើយ ក៏និយាយនឹងព្រះមានព្រះភាគ យ៉ាងនេះថា នែសមណៈ សូមលោកកុំចូលទៅក្នុងព្រៃនុ៎ះឡើយ ព្រោះក្នុងព្រៃនុ៎ះ មានកុលបុត្ត៣រូប ជាអ្នកប្រាថ្នានូវប្រយោជន៍បម្រុងខ្លួន សូមលោកកុំធ្វើនូវសេចក្តីអផ្សុក ដល់កុលបុត្តទាំងនោះឡើយ។ ព្រះអនុរុទ្ធមានអាយុ បានឮពាក្យអ្នករក្សាព្រៃ កំពុងជជែកនឹងព្រះមានព្រះភាគ លុះឮហើយ ក៏បាននិយាយនឹងអ្នករក្សាព្រៃ យ៉ាងនេះថា ម្នាលអ្នករក្សាព្រៃដ៏មានអាយុ អ្នកកុំឃាត់ព្រះមានព្រះភាគឡើយ ព្រោះព្រះ
(១) ពាក្យថា គោសិង្គសាលវ័ននេះ ជាឈ្មោះព្រៃ ដែលអាស្រ័យនឹងឈើធំ១ដើម ដុះប្រគាបចេញ មានសណ្ឋានដូចស្នែងគោ។
ID: 636824775951900407
ទៅកាន់ទំព័រ៖