ព្រះត្រៃបិដក ភាគ ២២
ផង ក៏បានដល់ចតុត្ថជ្ឈាន ដែលមិនមានទុក្ខ មិនមានសុខ មានសតិដ៏បរិសុទ្ធ ដោយឧបេក្ខា បពិត្រព្រះអង្គដ៏ចំរើន នេះជា ផាសុវិហារធម៌វិសេស គឺញាណទស្សនៈ អាចធ្វើខ្លួនឲ្យជាអរិយៈ ដ៏ក្រៃលែងជាងមនុស្សធម៌ដទៃទៀត ដែលយើងខ្ញុំព្រះអង្គ បានត្រាស់ដឹងហើយ ដើម្បីកន្លងនូវវិហារធម៌នុ៎ះ ដើម្បីរម្ងាប់នូវវិហារធម៌នុ៎ះ។ ម្នាលអនុរុទ្ធទាំងឡាយ ត្រូវល្អហើយ ម្នាលអនុរុទ្ធទាំងឡាយ ចុះផាសុវិហារធម៌ ជាធម៌វិសេស គឺញាណទស្សនៈ អាចធ្វើខ្លួនឲ្យជាអរិយៈ ដ៏ក្រៃលែងជាងមនុស្សធម៌ដទៃទៀត ដែលពួកអ្នកបានត្រាស់ដឹងហើយ ដើម្បីកន្លងនូវវិហារធម៌នុ៎ះ ដើម្បីរម្ងាប់នូវវិហារធម៌នុ៎ះ មានដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ផាសុវិហារធម៌នោះ ថ្វីក៏មិនមាន បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ក្នុងទីនេះ យើងខ្ញុំព្រះអង្គ ប្រាថ្នាជាប្រាកដ យើងខ្ញុំព្រះអង្គ កន្លងនូវពួកសញ្ញា មិនធ្វើទុកក្នុងចិត្ត នូវពួកបដិឃសញ្ញា ដោយប្រការទាំពួង ក៏ចូលអាកាសានញ្ចាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា អាកាសមិនមានទីបំផុត ដូច្នេះ បពិត្រព្រះអង្គដ៏ចំរើន នេះជាផាសុវិហារធម៌ ជាធម៌វិសេស គឺញាណទស្សនៈ អាចធ្វើខ្លួនឲ្យជាអរិយៈ ក្រៃលែងជាងមនុស្សធម៌ដទៃទៀត ដែលយើងខ្ញុំព្រះអង្គ បានត្រាស់ដឹងហើយ ដើម្បីកន្លងនូវវិហារធម៌នុ៎ះ ដើម្បីរម្ងាប់នូវវិហារធម៌នុ៎ះ។
ID: 636824779427840621
ទៅកាន់ទំព័រ៖