ព្រះត្រៃបិដក ភាគ ២២

បាន​និយាយ​ពាក្យ​នេះ​ ​នឹង​ឧទ្ទ​ក​រាម​បុត្ត​ថា​ ​អាវុសោ​រា​មៈ​ ​យើង​ប្រាថ្នា​ដើម្បី​ប្រព្រឹត្ត​នូវ​ព្រហ្មចរិយ​ធម៌​ ​ក្នុង​ធម្មវិន័យ​នេះ​។​ ​នែ​អគ្គិ​វេស្ស​នៈ​ ​កាលបើ​តថាគត​ ​ពោល​យ៉ាងនេះ​ហើយ​ ​ឧទ្ទ​ក​រាម​បុត្ត​ ​ក៏​និយាយ​ពាក្យ​នេះ​ ​នឹង​តថាគត​ថា​ ​អ្នក​ដ៏​មាន​អាយុ​ ​ចូរ​នៅ​ចុះ​ ​នេះ​ធម៌​ដែល​ប្រាកដ​ដូចជា​អ្នក​ត្រូវការ​នោះ​ ​ជា​ធម៌​ដែល​វិញ្ញូ​បុរស​ ​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​បញ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​នូវ​លទ្ធិ​នៃ​អាចារ្យ​ជា​របស់​ខ្លួន​ ​ហើយ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​មិនយូរ​ប៉ុន្មាន​។​ ​នែ​អគ្គិ​វេស្ស​នៈ​ ​តថាគត​ ​ក៏បាន​រៀន​ធម៌​នោះ​ចាំមួយរំពេច​ ​មិនយឺត​យូរ​ឡើយ​។​ ​នែ​អគ្គិ​វេស្ស​នៈ​ ​តថាគត​នោះ​ ​ពោល​នូវ​ញាណ​វាទៈ​ផង​ ​ដឹង​នូវ​ថេរវាទ​ផង​ ​ដោយហេតុ​គ្រាន់តែ​បើក​បបូរមាត់​ ​ទាំង​គ្រាន់តែ​ចរចា​ ​នូវ​ពាក្យ​ទៅមក​ប៉ុណ្ណោះ​ឯង​ ​មួយវិញទៀត​ ​តថាគត​ ​ប្តេជ្ញា​ថា​ឃើញ​ ​មិនមែន​តែ​តថាគត​ប៉ុណ្ណោះ​ឡើយ​ ​សូម្បី​ពួក​ជន​ដទៃ​ ​គង់​និយាយ​យ៉ាងនេះ​ដែរ​។​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​តថាគត​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​រាម​បុត្ត​ ​មិនបាន​ប្រកាស​ថា​ ​អាត្មាអញ​ ​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​បញ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​នូវ​ធម៌​នេះ​ ​ដោយ​ត្រឹមតែ​សទ្ធា​ប៉ុណ្ណោះ​ ​ហើយ​សម្រេចសម្រាន្ត​នៅ​ ​ដូច្នេះ​ឡើយ​ ​តាមពិត​ ​រាម​បុត្ត​ ​គ្រាន់តែ​ជា​អ្នក​យល់ឃើញ​ ​នូវ​ធម៌​នេះ​ប៉ុណ្ណោះទេ​ឬ​។
ថយ | ទំព័រទី ១០៣ | បន្ទាប់
ID: 636824845418498565
ទៅកាន់ទំព័រ៖