ព្រះត្រៃបិដក ភាគ ២២

នែ​អគ្គិ​វេស្ស​នៈ​ ​លំដាប់នោះ​ឯង​ ​តថាគត​ ​ក៏​ចូល​ទៅ​រក​ឧទ្ទ​ក​រាម​បុត្ត​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ពោល​ពាក្យ​នេះ​ ​នឹង​ឧទ្ទ​ក​រាម​បុត្ត​ថា​ ​អាវុសោ​រា​មៈ​ ​លោក​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​បានសម្រេច​ដោយ​បញ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​នូវ​ធម៌​នេះ​ ​ហើយ​អាច​ប្រកាស​ ​ដោយហេតុ​មាន​ប៉ុន្មាន​ទៅ​។​ ​ឧទ្ទ​ក​រាម​បុត្ត​ ​តប​ថា​ ​នែអ្នក​មាន​អាយុ​ ​យើង​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​បានសម្រេច​ដោយ​បញ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​នូវ​ធម៌​នេះ​ ​ហើយ​អាច​ប្រកាស​បាន​ ​ដោយហេតុ​មាន​ប្រមាណ​ប៉ុណ្ណេះ​ឯង​។​ ​តថាគត​ពោល​ថា​ ​នែអ្នក​មាន​អាយុ​ ​យើង​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​បញ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​នូវ​ធម៌​នេះ​ ​ហើយ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ទាំង៤​ ​ដោយហេតុ​មាន​ប្រមាណ​ប៉ុណ្ណេះ​ដែរ​។​ ​ឧទ្ទ​ក​រាម​បុត្ត​ ​និយាយ​ថា​ ​ម្នាល​អ្នកមាន​អាយុ​ ​យើង​ពេញ​ហៅថា​ ​ជា​មនុស្ស​មានលាភ​ ​នែអ្នក​មាន​អាយុ​ ​អត្តភាព​ជា​មនុស្ស​ ​ឈ្មោះថា​ ​យើង​បាន​ដោយ​ល្អ​ ​ព្រោះថា​ ​យើង​បានឃើញ​នូវ​ព្រហ្មចារី​បុគ្គល​ ​មាន​អាយុ​ ​ប្រាកដ​ដូចជា​អ្នក​ ​រាម​បុត្ត​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​បានសម្រេច​ដោយ​បញ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​នូវ​ធម៌​ណា​ ​ហើយ​អាច​ប្រកាស​បាន​ ​អ្នក​ក៏បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​បញ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​នូវ​ធម៌​នោះ​ ​ហើយ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ទាំង៤​ ​អ្នក​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​បញ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​នូវ​ធម៌​ណា
ថយ | ទំព័រទី ១០៥ | បន្ទាប់
ID: 636824845971061536
ទៅកាន់ទំព័រ៖