ព្រះត្រៃបិដក ភាគ ២២

ហើយ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ទាំង៤​ ​រាម​បុត្ត​ក៏បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​បានសម្រេច​ ​ដោយ​បញ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​នូវ​ធម៌​នោះ​ ​ហើយ​អាច​ប្រកាស​បាន​ ​រាម​បុត្ត​បានដឹង​នូវ​ធម៌​ណា​ ​អ្នក​ក៏​ដឹង​នូវ​ធម៌​នោះ​ដែរ​ ​អ្នក​បានដឹង​នូវ​ធម៌​ណា​ ​រាម​បុត្ត​ក៏​ដឹង​នូវ​ធម៌​នោះ​ដែរ​ ​រាម​បុត្ត​ជា​មនុស្ស​យ៉ាងណា​ ​អ្នក​ក៏​ជា​មនុស្ស​យ៉ាងនោះ​ដែរ​ ​អ្នកជា​មនុស្ស​យ៉ាងណា​ ​រាម​បុត្ត​ក៏​ជា​មនុស្ស​យ៉ាងនោះ​ដែរ​ ​នែអ្នក​មាន​អាយុ​ ​ឥឡូវនេះ​ ​អ្នក​ចូរ​មក​ ​យើង​ទាំងពីរ​នាក់​ ​នឹង​នៅ​រក្សា​គណៈ​នេះ​។​ ​នែ​អគ្គិ​វេស្ស​នៈ​ ​ឧទ្ទ​ក​រាម​បុត្ត​ ​ជាស​ព្រហ្មចារី​បុគ្គល​ ​របស់​តថាគត​ ​តាំង​តថាគត​ ​ក្នុង​នាទី​ជា​អាចារ្យ​ ​ទាំង​បូជា​តថាគត​ ​ដោយ​គ្រឿងបូជា​ដ៏​ក្រៃលែង​ ​ដោយ​ប្រការ​ដូច្នោះឯង​។​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​តថាគត​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​ធម៌​នេះ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​នឿយណាយ​ ​ចាក​រាគាទិក្កិលេស​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រាសចាក​តម្រេក​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​រំលត់​នូវ​កង​ទុក្ខ​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ស្ងប់​រម្ងាប់​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ដឹង​ច្បាស់​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ត្រាស់​ដឹង​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ព្រះនិព្វាន​ទេ​ ​ប្រព្រឹត្តទៅ​បាន​ ​ត្រឹមតែ​កើ​ត​ក្នុង​នេវ​សញ្ញា​នា​សញ្ញា​យត​នភ​ពប៉ុ​ណ្ណោះ​ឯង​។​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​តថាគត​នោះ​ ​មិន​ពេញចិត្ត​នឹង​ធម៌​នោះ​ ​ក៏​នឿយណាយ​ ​ចាក​ធម៌​នោះ​ ​ហើយ​ចៀសចេញ​ទៅ​។
ថយ | ទំព័រទី ១០៦ | បន្ទាប់
ID: 636824846262626048
ទៅកាន់ទំព័រ៖