ព្រះត្រៃបិដក ភាគ ២២
[៥៣] នែអគ្គិវេស្សនៈ កាលដែលតថាគត ស្វែងរកកឹកុសល ស្វែងរកសន្តិវរបទ គឺព្រះនិព្វាន ជាគ្រឿងរម្ងាប់បង់ នូវភ្លើងទុក្ខ ភ្លើងកិលេសដ៏ប្រសើរ ហើយក៏ត្រាច់ទៅតាមចារិក តាមលំដាប់ ក្នុងដែនមគធៈ បានដល់សេនានិគម ក្នុងឧរុវេលាប្រទេស។ តថាគត បានឃើញនូវភូមិភាគ គួរជាទីសប្បាយ ក្នុងសេនានិគមនោះផង នូវដងព្រៃ ជាទីជ្រះថ្លាផង នូវស្ទឹង ដែលមានទឹកហូរ មានទឹកថ្លា មានកំពង់ដ៏ល្អ ជាទីសប្បាយផង នូវស្រុកជាទីគោចរជិតល្មមផង។ នែអគ្គិវេស្សនៈ តថាគតនោះ មានសេចក្តីត្រិះរិះដូច្នេះថា ឱហ្ន៎ ភូមិភាគ គួរជាទីសប្បាយផង ដងព្រៃ ជាទីជ្រះថ្លាផង ស្ទឹងមានទឹកថ្លា មានកំពង់ដ៏ល្អ ជាទីសប្បាយ តែងហូរទៅផង ស្រុកជាទីគោចរ ក៏ជិតល្មមផង។ កន្លែងនេះ ជាកន្លែងគួរដើម្បីប្រព្រឹត្តព្យាយាម នៃកុលបុត្ត ជាអ្នកមានព្យាយាម។ នែអគ្គិយវេស្សនៈ តថាគតនោះ ក៏អង្គុយនៅក្នុងទីនោះ ដោយគិតថា ទីនេះ គួរដើម្បីការប្រព្រឹត្តព្យាយាម។
[៥៤] នែអគ្គិវេស្សនៈ សេចក្តីឧបមាទាំង៣ មិនជាអស្ចារ្យណាស់ណា តថាគត មិនធ្លាប់បានឮមកក្នុងកាលមុនទេ ស្រាប់តែប្រាកដ ដល់តថាគត។ នែអគ្គិវេស្សនៈ ដូចជាកំណាត់ឈើស្រស់ នៅមានជ័រ
ID: 636824846631410695
ទៅកាន់ទំព័រ៖