ព្រះត្រៃបិដក ភាគ ២២
ដែលត្រាំនៅក្នុងទឹក។ លំដាប់នោះ មានបុរសម្នាក់ កាន់យកឈើពំនួតភ្លើងខាងលើ (កូនពំនួត) ដើរមកដោយគិតថា អាត្មាអញ នឹងពួតភ្លើងឲ្យកើតឡើង អាត្មាអញ នឹងធ្វើភ្លើងឲ្យឆេះឡើង។ ម្នាលអគ្គិវេស្សនៈ អ្នកសំគាល់ហេតុនោះ ដូចម្តេច បុរសនោះ កាន់យកឈើពំនួតភ្លើងខាងលើ មកពួតនឹងឈើស្រស់នៅមានជ័រ ដែលត្រាំនៅក្នុងទឹកឯណោះ ហើយគប្បីធ្វើភ្លើងឲ្យកើតឡើង គប្បីធ្វើភ្លើងឲ្យឆេះឡើង បានដែរឬ។ បពិត្រព្រះគោតមដ៏ចំរើន អំពើនេះ មិនបានទេ សេចក្តីនោះ ព្រោះហេតុអ្វី បពិត្រព្រះគោតមដ៏ចំរើន ព្រោះថា កំណាត់ឈើស្រស់ឯណោះ នៅមានជ័រ ថែមទាំងកំណាត់ឈើនោះ ត្រាំនៅក្នុងទឹកទៅទៀត បុរសនោះ បានតែត្រឹមចំណែកនៃសេចក្តីលំបាក សេចក្តីចង្អៀតចង្អល់ ឥតប្រយោជន៍ មានឧបមាដូចម្តេចមិញ នែអគ្គិវេស្សនៈ ពួកជនណានីមួយ ទោះបីជាសមណៈក្តី ព្រាហ្មណ៍ក្តី មានកាយមិនបានចៀសចេញ ចាកវត្ថុកាមទាំងឡាយ សមណព្រាហ្មណ៍ទាំងនោះ មិនបានលះបង់ មិនបានរម្ងាប់ នូវសេចក្តីប្រាថ្នា ក្នុងកិលេសកាម សេចក្តីស្រឡាញ់ក្នុងកិលេសកាម សេចក្តីជ្រុលជ្រប់ ក្នុងកិលេសកាម សេចក្តីស្រេកឃ្លាន ក្នុងកិលេសកាម សេចក្តីក្តៅក្រហាយ ក្នុងកិលេសកាម ឰដ៏ខាងក្នុងផង។ បើទុកជាសមណព្រាហ្មណ៍ដ៏ចំរើន
ID: 636824846919231201
ទៅកាន់ទំព័រ៖