ព្រះត្រៃបិដក ភាគ ២២
មិនបានសោយនូវទុក្ខវេទនាក្លៀវក្លា រឹងរូស ក្រហល់ក្រហាយ ដែលកើតអំពីព្យាយាមទេ ក៏គង់សមណព្រាហ្មណ៍ទាំងនោះ មិនគួរដើម្បីដឹង ដើម្បីឃើញ ដើម្បីត្រាស់ដឹងយ៉ាងប្រសើរដែរ មានឧបមេយ្យ ដូច្នោះឯង នែអគ្គិវេស្សនៈ សេចក្តីឧបមាទី២នេះឯង មិនជាអស្ចារ្យណាស់ណា តថាគត មិនធ្លាប់បានឮមក ក្នុងកាលមុន ក៏ស្រាប់តែប្រាកដ ដល់តថាគត។
[៥៦] នែអគ្គិវេស្សនៈ សេចក្តីឧបមាទី៣ដទៃទៀត មិនជាទីអស្ចារ្យណាស់ណា ដែលតថាគត មិនធ្លាប់ឮមក ក្នុងកាលមុន ក៏ស្រាប់តែប្រាកដ ដល់តថាគត។ នែអគ្គិវេស្សនៈ កំណាត់ឈើស្ងួត ជាឈើសស់ ដែលដាក់នៅលើគោក ឆ្ងាយអំពីទឹក។ លំដាប់នោះ មានបុរសម្នាក់ កាន់នូវឈើពំនួតភ្លើងខាងលើ ដើរមក ដោយគិតថា អាត្មាអញ នឹងធ្វើភ្លើងឲ្យកើតឡើង អាត្មាអញ នឹងធ្វើភ្លើងឲ្យឆេះឡើង។ នែអគ្គិវេស្សនៈ អ្នកសំគាល់នូវហេតុនោះ ដូចម្តេច បុរសនោះ កាន់នូវឈើពំនួតភ្លើងខាងលើ មកពួតនឹងកំណាត់ឈើស្ងួត ជាឈើសស់ ដែលដាក់នៅលើគោក ឆ្ងាយអំពីទឹកឯណោះ ហើយគប្បីធ្វើភ្លើងឲ្យកើតឡើង គប្បីធ្វើភ្លើងឲ្យឆេះឡើង បានឬទេ។ បពិត្រព្រះគោតមដ៏ចំរើន គប្បីធ្វើភ្លើងឲ្យឆេះឡើងបាន ព្រោះហេតុអ្វី បពិត្រព្រះគោតមដ៏ចំរើន ព្រោះថា កំណាត់ឈើស្ងួតឯណោះ ជាឈើសស់ស្រាប់ ហើយថែមទាំងកំណាត់ឈើនោះ នៅលើគោក ឆ្ងាយ
ID: 636824847756952672
ទៅកាន់ទំព័រ៖