ព្រះត្រៃបិដក ភាគ ២២

មិន​មាន​វង្វេង​ភ្លេច​ ​តែ​ចំណែកខាង​កាយ​របស់​តថាគត​ ​ដែល​ត្រូវ​ព្យាយាម​ចាក់ដោត​ ​ទៅជា​កាយ​ក្រវល់ក្រវាយ​ ​មិនបាន​ស្ងប់​រម្ងាប់​ ​ដោយសារ​សេចក្តី​ព្យាយាម​ ​ដ៏​លំបាក​នោះ​ឯង​។​ ​នែ​អគ្គិ​វេស្ស​នៈ​ ​ទុកណា​ជា​ទុក្ខវេទនា​ ​មាន​សភាព​ដូច្នោះ​ ​កើតឡើង​ដល់​តថាគត​ ​ក៏​មិន​គ្រប​សង្កត់​នូវ​ចិត្ត​របស់​តថាគត​បាន​ឡើយ​។​
 [​៥៨​]​ ​នែ​អគ្គិ​វេស្ស​នៈ​ ​តថាគត​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​បើ​ដូច្នោះ​ ​មានតែ​អាត្មាអញ​ពិចារណា​ ​នូវ​អ​ប្បា​ណ​ក​ជ្ឈាន​ ​គឺ​ឈាន​ដែល​គ្មាន​ដង្ហើមចេញ​ចូល​។​ ​នែ​អគ្គិ​វេស្ស​នៈ​ ​តថាគត​ ​ក៏​បិទ​ខ្យល់​ដង្ហើមចេញ​ ​និង​ខ្យល់​ដង្ហើមចូល​ ​អំពី​មាត់​ផង​ ​អំពី​ច្រមុះ​ផង​។​ ​នែ​អគ្គិ​វេស្ស​នៈ​ ​លុះ​តថាគត​ ​បិទ​ខ្យល់​ដង្ហើមចេញ​ ​និង​ខ្យល់​ដង្ហើមចូល​អំពី​មាត់​ផង​ ​អំពី​ច្រមុះ​ផង​ ​សំឡេង​របស់​ខ្យល់​ ​ដែល​ចេញ​មក​អំពី​រន្ធត្រចៀក​ទាំងសងខាង​ ​ក៏​ឮខ្លាំង​ក្រៃពេក​។​ ​សំឡេង​ស្នប់​របស់​ជាងមាស​ ​ដែល​កំពុង​សប់​ ​លាន់ឮ​ខ្លាំង​ ​យ៉ាងណាមិញ​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​លុះ​តថាគត​បិទ​ខ្យល់​ដង្ហើមចេញ​ ​និង​ខ្យល់​ដង្ហើមចូល​ ​អំពី​មាត់​ផង​ ​អំពី​ច្រមុះ​ផង​ ​សំឡេង​របស់​ខ្យល់​ ​ដែល​ចេញ​អំពី​រន្ធត្រចៀក​ ​ទាំងសងខាង​ ​ក៏​លាន់ឮ​ខ្លាំង​ ​យ៉ាងនោះ​ឯង​។
ថយ | ទំព័រទី ១១៤ | បន្ទាប់
ID: 636824848634298213
ទៅកាន់ទំព័រ៖