ព្រះត្រៃបិដក ភាគ ២២
នែអគ្គិវេស្សនៈ សេចក្តីព្យាយាមរបស់តថាគត តឹងតែងណាស់ មិនបន្ធូរបន្ថយ ទាំងសតិក៏តំកល់ខ្ជាប់ មិនបានវង្វេងភ្លេច តែចំណែកខាងកាយរបស់តថាគត ដែលត្រូវព្យាយាមចាក់ដោតហើយ ទៅជាកាយក្រវល់ក្រវាយ មិនបានស្ងប់រម្ងាប់ ដោយសារសេចក្តីព្យាយាមដ៏លំបាកនោះឯង។ នែអគ្គិវេស្សនៈ ទុកណាជាទុក្ខវេទនា មានសភាពដូច្នោះ កើតឡើងដល់តថាគត ក៏មិនគ្របសង្កត់ចិត្តរបស់តថាគតបានឡើយ។
[៥៩] នែអគ្គិវេស្សនៈ តថាគតនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា បើដូច្នោះ មានតែអាត្មាអញ ពិចារណា នូវអប្បាណកជ្ឈាន។ នែអគ្គិវេស្សនៈ តថាគត ក៏បិទខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូល អំពីមាត់ផង អំពីច្រមុះផង អំពីត្រចៀកផង។ នែអគ្គិវេស្សនៈ លុះតថាគត បិទខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូល អំពីមាត់ផង អំពីច្រមុះផង អំពីត្រចៀកផងហើយ ខ្យល់ដ៏ខ្លាំងក្រៃលែង ក៏ចាក់ដោតនូវក្បាល។ នែអគ្គិវេស្សនៈ បុរសមានកំឡាំង ចាក់ឆ្កៀលនូវក្បាល ដោយចុងដែកស្រួចដ៏មុត យ៉ាងណាមិញ នែអគ្គិវេស្សនៈ លុះតថាគត
ID: 636824848911686702
ទៅកាន់ទំព័រ៖