ព្រះត្រៃបិដក ភាគ ២២

បិទ​ខ្យល់​ដង្ហើមចេញ​ ​និង​ខ្យល់​ដង្ហើមចូល​ ​អំពី​មាត់​ផង​ ​អំពី​ច្រមុះ​ផង​ ​អំពី​ត្រចៀក​ផង​ហើយ​ ​ខ្យល់​ដ៏​ខ្លាំងក្រៃ​លែង​ ​ក៏​ចាក់ដោត​នូវ​ក្បាល​ ​យ៉ាងនោះ​ឯង​។​ ​នែ​អគ្គិ​វេស្ស​នៈ​ ​សេចក្តី​ព្យាយាម​របស់​តថាគត​ ​តឹងតែង​ណាស់​ ​មិន​ធូរ​ថយ​ឡើយ​ ​សតិ​ក៏​តំ​កល់​ខ្ជាប់​ ​មិនបាន​វង្វេង​ភ្លេច​ឡើយ​ ​តែ​ចំណែកខាង​កាយ​របស់​តថាគត​ ​ដែល​ត្រូវ​ព្យាយាម​ចាក់ដោត​ ​ទៅជា​កាយ​ក្រវល់ក្រវាយ​ ​មិនបាន​ស្ងប់​រម្ងាប់​ ​ដោយសារ​សេចក្តី​ព្យាយាម​ ​ដ៏​លំបាក​នោះ​ឯង​។​ ​នែ​អគ្គិ​វេស្ស​នៈ​ ​ទុកណា​ជា​ទុក្ខវេទនា​ ​មាន​សភាព​ដូច្នោះ​ ​កើតឡើង​ដល់​តថាគត​ ​ក៏​មិន​គ្រប​សង្កត់​នូវ​ចិត្ត​ ​របស់​តថាគត​បាន​ឡើយ​។​
 [​៦០​]​ ​នែ​អគ្គិ​វេស្ស​នៈ​ ​តថាគត​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​បើ​ដូច្នោះ​ ​មានតែ​អាត្មាអញ​ ​ពិចារណា​ ​នូវ​អ​ប្បា​ណ​ក​ជ្ឈាន​តែ​ម្យ៉ាង​។​ ​នែ​អគ្គិ​វេស្ស​នៈ​ ​តថាគត​ ​ក៏​បិទ​ខ្យល់​ដង្ហើមចេញ​ ​និង​ខ្យល់​ដង្ហើមចូល​ ​អំពី​មាត់​ផង​ ​អំពី​ច្រមុះ​ផង​ ​អំពី​ត្រចៀក​ផង​។​ ​នែ​អគ្គិ​វេស្ស​នៈ​ ​លុះ​តថាគត​ ​បិទ​ខ្យល់​ដង្ហើមចេញ​ ​និង​ខ្យល់​ដង្ហើមចូល​អំពី​មាត់​ផង​ ​អំពី​ច្រមុះ​ផង​ ​អំពី​ត្រចៀក​ផង​ហើយ​ ​សីស​វេទនា​(​១​)​ ​ដ៏​ខ្លាំងក្រៃ​លែង​ ​ក៏​កើត​ប្រាកដ​ក្នុង​ក្បាល​។​ ​នែ​អគ្គិ​វេស្ស​នៈ​ ​បុរស​មាន​កំឡាំង
​(​១​)​ ​ជម្ងឺ​ក្បាល​ដ៏​មាន​កំឡាំង​ ​កើតអំពី​កង​ខ្យល់​ ​ដែល​មិនបាន​ចេញ​មក​អំពី​ទ្វារ​ណាមួយ​សោះ​នោះ​ឯង​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ១១៦ | បន្ទាប់
ID: 636824849308863399
ទៅកាន់ទំព័រ៖