ព្រះត្រៃបិដក ភាគ ២២

អំពី​ត្រចៀក​ផង​ហើយ​ ​ខ្យល់​ដ៏​ខ្លាំងក្រៃ​លែង​ ​ក៏​សៀ​ត​ឆ្មួល​ផ្ទៃ​។​ ​នែ​អគ្គិ​វេស្ស​នៈ​ ​បុរស​អ្នកសម្លាប់​គោ​ ​ឬ​កូនសិស្ស​នៃ​បុរស​អ្នកសម្លាប់​គោ​ ​ដ៏​ឈ្លាសវៃ​ ​គប្បី​អារ​នូវ​ផ្ទៃ​ ​ដោយ​កាំបិត​សម្រាប់​អារ​គោ​ដ៏​មុត​ ​យ៉ាងណាមិញ​ ​នែ​អគ្គិ​វេស្ស​នៈ​ ​លុះ​តថាគត​ ​បិទ​ខ្យល់​ដង្ហើមចេញ​ ​និង​ខ្យល់​ដង្ហើមចូល​ ​អំពី​មាត់​ផង​ ​អំពី​ច្រមុះ​ផង​ ​អំពី​ត្រចៀក​ផង​ហើយ​ ​ខ្យល់​ដ៏​ខ្លាំងក្រៃ​លែង​ ​ក៏​សៀ​ត​ឆ្មួ​លនូវ​ផ្ទៃ​ ​យ៉ាងនោះ​ឯង​។​ ​នែ​អគ្គិ​វេស្ស​នៈ​ ​សេចក្តី​ព្យាយាម​ ​របស់​តថាគត​ ​តឹងតែង​ណាស់​ ​មិន​ធូរ​ថយ​ឡើយ​ ​ទាំង​សតិ​ក៏​តំ​កល់​ខ្ជាប់​ ​មិនបាន​វង្វេង​ភ្លេច​ ​តែ​ចំណែកខាង​កាយ​ ​របស់​តថាគត​ ​ដែល​ត្រូវ​ព្យាយាម​ចាក់ដោត​ ​ទៅជា​កាយ​ក្រវល់ក្រវាយ​ ​មិនបាន​ស្ងប់​រម្ងាប់​ ​ដោយសារ​សេចក្តី​ព្យាយាម​ ​ដ៏​លំបាក​នោះ​ឯង​។​ ​នែ​អគ្គិ​វេស្ស​នៈ​ ​ទុកណា​ជា​ទុក្ខវេទនា​ ​មាន​សភាព​ដូច្នោះ​ ​កើតឡើង​ដល់​តថាគត​ ​ក៏​មិនបាន​គ្រប​សង្កត់​នូវ​ចិត្ត​ ​របស់​តថាគត​បាន​ឡើយ​។​
 [​៦២​]​ ​នែ​អគ្គិ​វេស្ស​នៈ​ ​តថាគត​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​បើ​ដូច្នោះ​ ​គួ​តែ​អាត្មាអញ​ ​ពិចារណា​ ​នូវ​អ​ប្បា​ណ​ក​ជ្ឈាន​។
ថយ | ទំព័រទី ១១៨ | បន្ទាប់
ID: 636824849890276420
ទៅកាន់ទំព័រ៖