ព្រះត្រៃបិដក ភាគ ២២

ម្នាល​អគ្គិ​វេស្ស​នៈ​ ​តថាគត​នោះ​ឯង​ ​ក៏​បិទ​ខ្យល់​ដង្ហើមចេញ​ ​និង​ខ្យល់​ដង្ហើមចូល​ ​អំពី​មាត់​ផង​ ​អំពី​ច្រមុះ​ផង​ ​អំពី​ត្រចៀក​ផង​។​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​លុះ​តថាគត​នោះ​ ​បិទ​ខ្យល់​ដង្ហើមចេញ​ ​និង​ខ្យល់​ដង្ហើមចូល​អំពី​មាត់​ផង​ ​អំពី​ច្រមុះ​ផង​ ​អំពី​ត្រចៀក​ផង​ហើយ​ ​សេចក្តី​ក្តៅក្រហាយ​ ​ដ៏​ខ្លាំងក្រៃ​លែង​ ​ក៏​កើតឡើង​ក្នុង​កាយ​។​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​បុរស​មាន​កំឡាំង​ពីរ​នាក់​ ​ចាប់​នូវ​បុរស​មាន​កំឡាំង​ថយ​ជាង​ខ្លួន​ ​ត្រង់​ដៃ​ទាំងសងខាង​ ​ឆ្អើរ​កំ​ដៅ​លើ​រណ្តៅ​រងើកភ្លើង​ ​យ៉ាងណាមិញ​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​លុះ​តថាគត​ ​បិទ​ខ្យល់​ដង្ហើមចេញ​ ​និង​ខ្យល់​ដង្ហើមចូល​ ​អំពី​មាត់​ផង​ ​អំពី​ច្រមុះ​ផង​ ​អំពី​ត្រចៀក​ផង​ហើយ​ ​សេចក្តី​ក្តៅក្រហាយ​ដ៏​ខ្លាំងក្រៃ​លែង​ ​ក៏​កើតឡើង​ក្នុង​កាយ​ ​យ៉ាងនោះ​ឯង​។​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​សេចក្តី​ព្យាយាម​ ​របស់​តថាគត​ ​តឹងតែង​ណាស់​ ​មិន​ធូរ​ថយ​ឡើយ​ ​ទាំង​សតិ​ក៏​តំ​កល់​ខ្ជាប់ខ្ជួន​ ​មិនបាន​វង្វេង​ភ្លេច​ ​តែ​ចំណែកខាង​កាយ​របស់​តថាគត​ ​ដែល​ត្រូវ​ព្យាយាម​ចាក់ដោត​ ​ទៅជា​កាយ​ក្រវល់ក្រវាយ​ ​មិនបាន​ស្ងប់​រម្ងាប់​ ​ដោយសារ​សេចក្តី​ព្យាយាម​ ​ដ៏​លំបាក​នោះ​ឯង​។​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​ទុកណា​ជា​ទុក្ខវេទនា​ ​មាន​សភាព​ដូច្នោះ​ ​កើតឡើង​ដល់​តថាគត​ ​ក៏​មិនបាន​គ្រប​សង្កត់​នូវ​ចិត្ត​ ​របស់​តថាគត​ឡើយ​។​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​មាន​ពួក​ទេវតា​បានឃើញ​តថាគត​ ​ដូច្នោះ​ហើយ​ ​និយាយ​យ៉ាងនេះ​ថា​
ថយ | ទំព័រទី ១១៩ | បន្ទាប់
ID: 636824850131608844
ទៅកាន់ទំព័រ៖