ព្រះត្រៃបិដក ភាគ ២២

ព្រះសមណគោតម​ធ្វើ​មរណកាល​ហើយ​។​ ​ទេវតា​ពួក​ខ្លះ​ ​និយាយ​យ៉ាងនេះ​ថា​ ​ព្រះសមណគោតម​ ​មិនទាន់​ធ្វើ​មរណកាល​នៅឡើយ​ទេ​ ​តែ​គង់​នឹង​ធ្វើ​មរណកាល​ពុំខាន​។​ ​ទេវតា​ពួក​ខ្លះ​ ​និយាយ​យ៉ាងនេះ​ថា​ ​ព្រះសមណគោតម​ ​មិនបាន​ធ្វើ​មរណកាល​ទៅ​ហើយ​ទេ​ ​ទាំង​នឹង​មិន​ធ្វើ​មរណកាល​ឡើយ​ ​ព្រះសមណគោតម​ ​ជា​អរហន្ត​ ​ទ្រង់​គង់​ព្រះជន្មាយុ​ដោយពិត​ ​ការ​គង់​ព្រះជន្មាយុ​ ​របស់​ព្រះអរហន្ត​នោះ​ ​មាន​សភាព​យ៉ាងនេះ​។​
 [​៦៣​]​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​តថាគត​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​បើ​ដូច្នោះ​ ​គួរតែ​អាត្មាអញ​ ​ប្រតិបត្តិ​ ​ដើម្បី​ផ្តាច់​បង​នូវ​អាហារ​ ​ដោយ​ប្រការ​ទាំងពួង​។​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​លំដាប់នោះ​ឯង​ ​ពួក​ទេវតា​ ​ចូល​ទៅ​រក​តថាគត​ ​ហើយ​និយាយ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​ព្រះអង្គ​កុំ​ប្រតិបត្តិ​ ​ដើម្បី​ផ្តាច់​បង់​នូវ​អាហារ​ ​ដោយ​ប្រការ​ទាំងពួង​ឡើយ​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​បើ​ព្រះអង្គ​នឹង​ប្រតិបត្តិ​ ​ដើម្បី​ផ្តាច់​បង់​នូវ​អាហារ​ ​ដោយ​ប្រការ​ទាំងពួង​តទៅ​ ​យើង​ទាំងឡាយ​ ​នឹង​ញុំាង​ឱជា​ទិព្វ​ ​ឲ្យ​ជ្រួតជ្រាប​ទៅតាម​រណ្តៅ​រោម​ទាំងឡាយ​ ​របស់​ព្រះអង្គ​ ​ៗ​នឹង​រស់នៅ​ដោយ​ឱជា​ទិព្វ​នោះ​បាន​។​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​តថាគត​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​បើ​អាត្មាអញ​ ​នឹង​ប្តេជ្ញា​ថា​ខ្លួន​ជា​អ្នក​គ្មាន​ភោជន​ ​ដោយ​ប្រការ​ទាំងពួង​ផង​
ថយ | ទំព័រទី ១២០ | បន្ទាប់
ID: 636824850423953358
ទៅកាន់ទំព័រ៖