ព្រះត្រៃបិដក ភាគ ២២
ទេវតាទាំងឡាយនេះ នឹងញុំាងឱជាទិព្វ ឲ្យជ្រួតជ្រាប ចូលទៅតាមរណ្តៅរោមទាំងឡាយ របស់អាត្មាអញផង អាត្មាអញ នឹងរស់នៅដោយឱជាទិព្វនោះផង អំពើនោះ ជាអំពើកុហករបស់អាត្មាអញ។ ម្នាលអគ្គិវេស្សនៈ តថាគតនោះឯង ក៏និយាយឃាត់ទេវតាទាំងនោះវិញ តថាគតប្រាប់ថា កុំឡើយ ដូច្នេះ។
[៦៤] ម្នាលអគ្គិវេស្សនៈ តថាគតនោះ មានសេចក្តីត្រិះរិះដូច្នេះថា បើដូច្នោះ មានតែអាត្មាអញ បរិភោគនូវអាហារបន្តិចៗ ទោះបីគ្រាប់សណ្តែកបាយក្តី គ្រាប់ពពាយជ្រុងក្តី គ្រាប់សណ្តែកកង់ក្តី គ្រាប់សណ្តែកទ្រើងក្តី ត្រឹមតែមួយទូកដៃៗ។ ម្នាលអគ្គិវេស្សនៈ តថាគត ក៏បានបរិភោគ នូវអាហារបន្តិចៗ ទោះបីគ្រាប់សណ្តែកបាយក្តី គ្រាប់ពពាយជ្រុងក្តី គ្រាប់សណ្តែកកង់ក្តី គ្រាប់សណ្តែកទ្រើងក្តី ត្រឹមតែមួយទូកដៃៗ។ ម្នាលអគ្គិវេស្សនៈ កាលដែលតថាគតនោះ បរិភោគអាហារបន្តិចៗ ទោះបីគ្រាប់សណ្តែកបាយក្តី គ្រាប់ពពាយជ្រុងក្តី គ្រាប់សណ្តែកកង់ក្តី គ្រាប់សណ្តែកទ្រើងក្តី ត្រឹមតែមួយទូកដៃៗ
ID: 636824850683381813
ទៅកាន់ទំព័រ៖